• Today: December 22, 2024

ប្រជាពលរដ្ឋសិស្សានុសិស្សមន្ត្រីរាជ ការចូលរួមទស្សនាកីឡាបាល់ទាត់ស៊ីហ្គេមតាមស្លាយរាប់ពាន់អ្នកនៅ មុខសាលាខេត្ត


កំពង់ឆ្នាំង៖ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះ រដ្ឋបាលកំពង់ឆ្នាំងបានដាក់បញ្ចាំងស្លាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនារាប់ ពាន់នាក់នៅមុខសាលាខេត្ត និងទីតាំង២កន្លែងក្នុងក្រុងកំពង់ឆ្នាំង គឺសួនច្បារវិមានឯករាជ្យនិងសួន ច្បារសម្ដេចគង់សំអុល។


យោងសេចក្តីជូនដំណឹងចុះ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងព្រិត្តការកីឡាស៊ីហ្គេមដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តកំព ង់ឆ្នាំងបានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៨ក្នុងខេត្ត ដាក់បញ្ចាំងស្លាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋចូ លរួមទស្សនា។
ជាក់ស្ដែងនៅក្នុងក្រុងកំពង់ឆ្នាំងរដ្ឋ បាលខេត្តកំពង់ឆ្នាំងបានរៀបចំដាក់ស្លាយផ្សាយបន្តផ្ទាល់ចំនួន៣ កន្លែ ង គឺ១នៅសួនច្បារឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន មុខសាលាខេត្ត ២នៅសួនច្បារដើមពោធិវិមានឯ ករាជ្យ និង៣នៅសួនច្បារ  សម្ដេចជហ្វាវាំង គង់ សំអុល ដែលមួយក ន្លែងៗ មានប្រជាពលរដ្ឋមន្ត្រីរាជការចូលរួមទស្សនារាប់ពាន់នាក់យ៉ាងសប្បាយរីករាយ។
ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបា នឲ្យដឹងថា ការរៀបចំដាក់ស្លាយផ្សា យបន្តផ្ទាល់ពីព្រឹត្តិការកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺរដ្ឋ បាលខេត្ត និងស្រុកបានដំណើ រការដាក់ស្លាយផ្សាយបន្តផ្ទាល់តាំង ពីថ្ងៃទី២ខែឧសភារហូតដល់ថ្ងៃទី ១៨ ខែឧសភា ជាថ្ងៃបញ្ចប់កីឡាស៊ីហ្គេម ។ ហើយនៅតាមទីតាំងបញ្ចាំងស្លា យគ្រប់កន្លែង ឯកឧត្តមអភិបា លខេត្តបានណែនាំឲ្យរដ្ឋបាលក្រុងស្រុ ក ដាក់ភេសជ្ជៈ និងទឹកសុទ្ធទទួ លស្វាគមន៍បងប្អូនប្រជាពលរដ្ឋអញ្ជើ ញមកចូលរួមទស្សនាផងដែរ៕

Tags

Comment