• Today: December 22, 2024

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមយុវជនជាសកម្មជនអតីតគណបក្សប្រឆាំង ជានិស្សិតតាមបណ្ដាញសាកលវិទ្យាល័យឲ្យចូលរួមជីវភាពនយោបានជាមួយ CPP

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ តាមរយៈសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ក្រុមយុវជនតាមបណ្តាញសាកលវិទ្យាល័យ ដែលជាអតីតសកម្មជនគណបក្សបហរឆាំងឲ្យចូលរួមក្នុងជីវភាពនយោបាយជាមួយ CPP និងសង្ឃឹមថានឹងក្លាយជាធនធានមនុស្សដ៏ល្អ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ 

តាមរយៈសារជាសម្លេងដែងបង្ហោះតាមបណ្តាញតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះទឹកកាន់តែថ្លាយើងអាចមើលអ្វីៗនៅក្នុងទឹកដែលកាលពីមុននេះគេខំប្រឹងប្រែងកកូរទឹកឲ្យល្អក់ ប៉ុន្តែពេលនេះតាមរយៈកូនៗដែលធ្លាប់ធ្វើសកម្មភាពកកូរកកាយដោយជនបរទេសកំពុងបើកជាពន្លឺបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន អ្វីដែលរាជរដ្ឋាភិបាលប្រកាន់ គឺទប់ស្កាត់ជាមួយនឹងបដិវត្តន៍ពណ៌ ការផ្តួលរំលំតាមមធ្យោបាយដែលមិនមែនប្រជាធិបតេយ្យ គឺពិតជាត្រឹមត្រូវ។ 

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា "បរទេសគេតាមបំផ្លាញយើងតាមរយៈកូនៗជាសាក្សីរស់មិនមែនជាការមួលបង្កាច់ពីសំណាក់គណបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលទេ ដែលជារឿងពិតហើយកូនៗជាសាក្សីរស់ពិតប្រាកដ"។ សម្តេចតេជោ បានបន្ថែមថា "ពុកអរគុណដែលកូនៗ​យល់សភាណការនេះហើយកូនៗនឹងក្លាជាធនធានមនុស្ស ដើម្បីជាការជួយដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ"។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្ឃឹមថាកូនៗនឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជន របស់ជាតិក៏ដូចជារបស់ក្រុមគ្រួសារដែលធ្វើឲ្យប្រទេសយើងរីកចម្រើនទៅមុខ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាសម្តេចតេជោបានស្វាគមន៍ចំពោះកូនៗទាំងអស់ឲ្យចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងសង្ឃឹមថាកូនៗនឹងក្លាយជាធនធានមនុស្សដ៏ល្អនាថ្ងៃអនាគត់ទុករឿងអតីតកាលមួយឡែកសម្លឹងទៅថ្ងៃអនាគតកាលដោយសារកូនៗមានបទពិសោធន៍បម្រើឲ្យនយោបាយខ្មៅក្រខ្វក់របស់ជនបរទេសដែលនៅពីក្រោយខ្នង។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "កូនៗច្បាស់ជាថែរក្សាសន្តិភាព និងផ្នែកលើសន្តិភាពនោះ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ"។ 

សូមជម្រាបថា លោក គោរម្យ ដាឡា ជាប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំង បានដាក់សំណើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ។ 

ក្នុងលិខិតនោះ បានសរសេរថា ក្នុងនាមជាប្រធានគ្រប់គ្រងនិស្សិត តាមបណ្ដាញសាកលវិទ្យាល័យធ្លាប់បានធ្វើការជាអ្នកសម្របសម្រួល ហើយស្វែងរកធនធានមនុស្សជាក្រុមនិស្សិត បញ្ញាវន្តដើម្បីចូលមកបំពេញការងារជួយគណបក្សប្រឆាំង របស់លោក កឹម សុខា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 

លោក គោរម្យ ដាឡា បានលើកឡើងក្នុងលិខិតទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ដោយខ្ញុំបានចូលរួមក្នុងសកម្មភាពនយោបាយជាច្រើន... ខ្ញុំបាទបានសង្កេតឃើញថា គណបក្សប្រឆាំង មិនមានភាពស្មោះត្រង់ដើម្បីបម្រើជាតិ មាតុភូមិនោះទេ ហើយគោលនយោបាយរបស់គណបក្សប្រឆាំង ផ្នែកទៅ លើបរទេសនិយមដែលជាហេតុធ្វើឱ្យបាត់បង់ឯកភាពជាតិ និងការបង្រួមបង្រួមជាតិ និងអាចនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។ ក្រោយពីខ្ញុំបាទបានគិតពិចារណាយ៉ាងហ្មត់ចត់ ទើបខ្ញុំបានបានយល់ឃើញថា មានតែសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប៉ុណ្ណោះ ដែលលោក គឺជាអ្នកនយោបាយតែមួយគត់ដែលបានពលីកម្មបូជាគ្រប់បែបយ៉ាង ក្រោមនយោបាយ "ឈ្នះ-ឈ្នះ" ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ 

ដោយយល់ឃើញដូចនេះ ទើបកូនៗទាំងអស់គ្នាដែលជាក្រុមនិស្សិត បញ្ញាវន្ត និងជាធនធានស្នូលរបស់ គណបក្សប្រឆាំង សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីកូនៗទាំងអស់គ្នាមានឱកាសចូលរួម បម្រើដោយស្មោះត្រង់ ដោយភក្តីភាពជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន។ 

ក្នុងនាមជាក្រុមនិស្សិតបញ្ញាវន្តសង្ឃឹមថា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នឹងផ្តល់នូវសេចក្តីមេត្តា ករុណាដល់កូនៗទាំងអស់គ្នា ដោយអនុញ្ញាតឱ្យកូនៗបានចូលជួប បង្ហាញនូវការគោរព ភក្តីភាព និងកត្តញ្ញូតាធម៌ ដឹងគុណចំពោះសម្តេចពុក៕

Tags

Comment