• Today: December 22, 2024

សណ្ឋាគារយីហោ "រូ សិន" ក្នុងសង្កាត់កាកាប២ បើកលេងល្បែងស៊ីសងទ្រង់ទ្រាយធំសមត្ថកិច្ចជំនាញគ្មានវិធានបង្ក្រាប


ភ្នំពេញ៖ ទីតាំងបើកល្បែងស៉ីសងទ្រង់ទ្រាយធំមួយកន្លែង ស្ថិតក្នុងសណ្ឋាគារ "រូ សិន" តាមផ្លូវប៉េតុង នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងអនាធិបតេយ្យដោយគ្មានខ្លាចញញើតនឹងអាជ្ញាធរមានសមត្ថកិច្ចឡើយ។  


តាមប្រព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ជារៀងរាល់ថ្ងៃមានមនុស្សម្នាចេញចូលលេងល្បែងស៊ីសងជាហូរហែរទាំងយប់ទាំងថ្ងៃ ប៉ុន្តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីជំនាញចុះទៅបង្ក្រាបឡើយ។ ប្រភពបានបន្តទៀតថា មិនដឹងជាថៅសណ្ឋាគារ "រូ សិន" មានខ្នងបង្អែកក្រាស់ប៉ុនណានោះទេ ទើបហ៊ានបើកបនល្បែងស៊ីសងដោយខុសច្បាប់បែបនេះ។  
តាមប្រភពព័ត៌មាន ច្បាស់លាស់បានបង្ហើបថា ក្រុមជនជាតិចិនបាននាំគ្នាចេញចូលទីតាំងសណ្ឋានគារខាងលើជាហូរហែរមិនថាយប់មិនថាថ្ងៃនាំគ្នាប្រមូលផ្តុំលេងល្បែងស៊ីសងជាច្រើនប្រភេទ។ ក្រុមជនជាតិទាំងនោះលេងភ្នាក់ដាក់ប្រាក់ឈ្នះចាញ់រាប់ពាន់រហូតដល់រាប់ម៉ឺនដុល្លារតែម្តង។  
លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ msjtv បានធ្វើការទំនាក់ទំនង ដើម្បីសាកសួរពាក់ព័ន្ធទីតាំងសណ្ឋាគារ "រូ សិន" ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ដែលបើកល្បែងស៊ីសងទ្រង់ទ្រាយធំនឹងមានវិធានបែបនោះ ប៉ុន្តែពុំទាន់មានការឆ្លើយតបនោះឡើយ។  
ចំណែកលោកឧត្តមសេនីទោ ហ៊ុន សុធី ស្នងការរងរាជធានីភ្នំពេញ ទទួលដឹកនាំការងារក្នុងខណ្ឌពោធិ៍សែនជ័យ ក៏មិនមានការឆ្លើយតបដូចគ្នា។ ដោយឡែកលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺបានទេ។  


សូមជម្រាបថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ឲ្យអភិបាលរាជធានី-ខេត្ត ខណ្ឌ ស្រុក ស្នងការនគរបាលគ្រប់រាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវចុះបង្ក្រាបទីតាំងល្បែងសុីសងគ្រប់ប្រភេទទាំងអនឡាញតាមហាងកាហ្វេរឲ្យខានតែបាន។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា ករណីល្បែងស៊ីសងអាជ្ញាខេត្តណា ស្រុក ខណ្ឌ ក្រុងណាមិនទប់ស្កាត់បានទេនោះត្រូវប្រឈមបាត់បង់តំណែងតែម្តង។  
សូមបញ្ជាក់ថា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដាក់បទបញ្ជាតឹងរឹងសមត្ថកិច្ចបានចុះបង្ក្រាបល្បែងស៊ីសងបានមួយរយៈពេលខ្លី ប៉ុន្តែសព្វថ្ងៃនេះស្រាប់តែចាប់ផ្តើមកក្រើកកឡើងហើយអាជ្ញាធរហាក់មិនមានវិធានការឡើយ៕

Tags

Comment