• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តន៍វិធានការច្បាប់តឹងរឹងបំផុត លើមេដឹកនាំគណបក្សភ្លើងទៀន បើសិនជាហ៊ានបង្កអស្ថេរភាពដល់ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសារសម្លេងជាបន្ទាន់មួយធ្វើការព្រមានធ្ងន់ៗទៅមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ប្រសិនបើហ៊ានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ប្រឆាំង ការបង្កអស្ថិរភា របស់ដែលហៅថា “ការតស៊ូមតិដោយសន្តិវិធី” នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ដោយមិនលើកលេងឡើយ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យើងឃើញការចុះចេញផ្សាយនូវសេចក្ដីប្រកាសរបស់គណបក្សភ្លើងទៀន ថាម៉ោង០៣រសៀលថ្ងៃនេះ នឹងត្រូវធ្វើការចុះឈ្មោះគណបក្សភ្លើងទៀនជាមួយនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ទន្ទឹមនឹងនេះ គណបក្សភ្លើងទៀន ក៏បានចេញសារព្រមានទុកជាមុនមានចរិតជាការគាបសង្កត់ទៅលើគណៈកម្មការជាតិរៀបចំការបោះឆ្នោត ហើយក៏ជាការព្រមានទុកជាមុននៃការបង្កអស្ថិរភាពរបស់ដែលហៅថា “ការតស៊ូមតិដោយសន្តិវិធី”។ 

សម្តេចតេជោ ហ៊ុន សែន សុំយកឱកាសនេះ ជម្រាបជូនបងប្អូនជាទីស្រឡាញ់ថា "មេដឹកនាំខ្ចីខ្ជា ល្ងង់ ហើយទម្លាក់កំហុសដាក់អ្នកដទៃខ្វះការទទួលខុសត្រូវ" បើទោះបីចុះឈ្មោះបាន ឬមិនបានសូមបងប្អូនកុំចាញ់បោក ហើយមកជាប់គុកឬស្លាប់ជំនួសឱ្យមេដឹកនាំភ្លើងទៀន។ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវសូមបងប្អូនកុំចូលរួមក្នុងសកម្មភាពណាមួយជាមួយនឹងមេដឹកនាំភ្លើងទានឲ្យសោះ ហើយសូមឲ្យគ្រប់អាជ្ញាធរគ្រប់ទីកន្លែងដែលមានសមត្ថកិច្ចមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ ប្រឆាំង ជំនួយនឹងសណ្ដាប់ធ្នាប់សាធារណៈ ដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនោះឡើយ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសកម្លាំងប្រដាប់អាវុធមានការទទួលខុសត្រូវ ត្រូវត្រៀមបម្រុងខ្លួន ដើម្បីចាប់យកក្បាលម៉ាស៊ីន នៃមេដឹកនាំទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខប្រឆាំង និងគៀបសង្កត់ជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ យើងមិនអាចអត់ឱនបានជាមួយនឹងទង្វើគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀនបានទេ”។ 

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀន គ្រប់ជាន់ថ្នាក់ពួកអ្នកនឹងទទួលរងនូវការឆ្លើយតបដ៏សមរម្យនូវទង្វើរបស់លោកអ្នក។ ប្រសិនបើអស់លោកអ្នកហ៊ានបំផ្លាញសណ្ដាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមដ៏ជោគជ័យ។ យើងសូមព្រមានចំពោះអស់លោកអ្នកជាមួយនឹងទង្វើទាំងឡាយដែលខ្លួនបានធ្វើ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់បណ្តាពន្ធនាគារទាំងអស់រៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់បស់គណបក្សភ្លើងទានសូមកុំញញើតនូវការប្រើប្រាស់នូវវិធានការច្បាប់ ដើម្បីឆ្លើយតបជាមួយនឹងទង្វើដ៏គ្រោះថ្នាក់របស់គណបក្សភ្លើងទាន។  ពួកគេបានធ្វើកំហុសខ្លួនឯង ប៉ុន្តែពួកគេបែរជាបំផ្លាញទៅដល់សណ្ដាប់ធ្នាប់ និងបំផ្លាញទៅដល់ប្រទេសជាតិ តាមរយៈវប្បធម៌ចលនាទាមទារគៀបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ 
 

ក្នុងចំណោម២០គណបក្ស ,១៩គណបក្ស បានទទួលរួចមកហើយ ប្រហែលជាមិនលើស ឬក៏តិចជាងនេះ ប៉ុន្តែគណបក្សផ្សេងទៀត ហេតុអ្វី? គេចុះឈ្មោះបានតែសម្រាប់គណបក្សភ្លើងទៀន បែរជាចុះមិនបាន នេះប្រហែលគណបក្សភ្លើងទៀន ខ្វះលិខិតស្នាមគ្រប់គ្រាន់ ដើម្បីឲ្យសមស្របជាមួយនឹងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ 
 

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលក៏មានភារៈកិច្ចទទួលខុសត្រូវសណ្ដាប់ធ្នាប់សង្គម ធានាឲ្យបេក្ខជនមានក្តីសុខសាន្ត ខ្ញុំសូមអំពាវនាវអ្នកគាំទ្រគណបក្សភ្លើងទៀន សូមឲ្យស្ងប់ស្ងាត់កុំធ្វើសកម្មភាពតាមសេចក្ដីអំពាវនាវរបស់មេដឹកនាំគណបក្សភ្លើងទាន។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើកាតព្រមានសាជាថ្មីម្តងទៀត ចំពោះមេដឹកនាំ ភ្លើងទាន ត្រូវគោរពច្បាប់ ត្រូវគោរពទៅដល់សភាពការណ៍ដែលកំពុងវិវឌ្ឍន៍បានយ៉ាងល្អប្រសើរ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើអ្នកនៅតែបំពានយើងក៏មិនខ្លាចនឹងឆ្លើយតបជាមួយនឹងផ្លូវច្បាប់ និងប្រតិបត្តិការទាំងឡាយដើម្បីរក្សានូវស្ថិរភាពរបស់ប្រទេសជាតិនោះឡើយ៕

Tags

Comment