• Today: December 22, 2024

ព្រលែងមេពូជត្រីគល់រាំង និងត្រីប្រាធំៗ ចំនួន ១០០ក្បាល ក្នុងតំបន់អភិរក្សត្រី ដោយមានភ្ជាប់ឧបករណ៍តាមដាន

ស្ទឹងត្រែង៖    មេពូជត្រីគល់រាំង និងត្រីប្រាធំៗ ប្រមាណ ១០០ក្បាល មានបំពាក់ឧបករណ៍តាមដាន ត្រូវបានព្រលែងចូលបឹងធម្មជាតិ ក្នុងតំបន់អន្លង់អភិរក្សសត្វផ្សោតនិងត្រីមេពូជឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងវិញ។ 

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ គម្រោងអច្ឆរិយភាព និងរដ្ឋបាលជលផលថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផសស្ទឹងត្រែង បានលែងត្រីមេពូជប្រមាណ ១០០ក្បាល ដែលជាប្រភេទកម្រស្ទើនឹងដាច់ពូជ។

លោកស្រី សំ វិចិត្ត  ប្រធានខណ្ឌជលផលស្ទឹងត្រែង បានឲ្យដឹងថា ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំ និងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រនេះ ឱ្យធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសដើម្បីយើងការពារសត្វផ្សោតផងត្រីមេពីពូជផង។ 

មន្រ្តីជំនាញជលផល បានពន្យល់ដល់បងប្អូនប្រជានេសាទ ឱ្យពួកគាត់ បង្កើនយកចិត្តទុកដាក់ចូលរួមអភិរក្សធនធានមច្ឆាជាតិរបស់យើងនៅក្នុងដងទន្លេមេគង្គ ឱ្យបានគង់វង្ស ត្រូវចៀសវាងកុំធ្វើនេសាទនៅតំបន់ហាមឃាត់ ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះជាផលប្រយោជន៍រួមទាំងអស់គ្នា។ ប្រការនេះ ចូរប្រជាអ្នកនេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ។

លោកស្រី ជា សីលា អ្នកគ្រប់គ្រង និងសម្រាបសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលស្គាល់ថាកិច្ចសហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ  ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម។ ត្រីទាំងនេះយើងបានភ្ជាប់ឧបករណ៍តាមដានទៅជាមួយ ដើម្បីតាមដានមើលការបំលាស់ទី និងការវិវត្តន៍របស់ត្រីមេពូជទាំងនេះ តពូជពង់ ពងកូន ទៅតំបន់ណាខ្លះ និងឱ្យប្រជាអ្នកនេសាទជួយអភិរក្សដោយយកចិត្តទុកដាក់បំផុត។     

សូមជម្រាបថា ត្រីមេពូជគល់រាំង និងត្រីប្រាធំៗដែលបានព្រលែងទាំង១០០ក្បាល់ ដើម្បីបង្ហាញពីការអភិរក្សពពួកត្រីជិតផុតពូជហើយត្រីគល់រាំងក៏ជាអត្តសញ្ញាណជាតិ តំណាងឱ្យធនធានជលផល នៃព្រះរាជាណាចក្រកម្ពុជាអនាគតកុំឱ្យផុតពូជតែម្តង៕

Tags

Comment