• Today: December 22, 2024

បុរសម្នាក់ជាម្ចាស់រថយន្តបង្កត្រូវបានសមត្តកិច្ចឃាត់ខ្លួន ករណីបើកបុកពីក្រោយរបួសធ្ងន់

ខេត្តប៉ៃលិន÷   តាមរបាយការណ៍របស់សមត្តកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ(បើកបរស្របទិសគ្នាពីក្បូងទៅជើង) ចំនួន០១ករណី នៅចំណុចមុខសាលាស្រុកសាលាក្រៅ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្ត្រីម្នាក់ ខូចខាតម៉ូតូ ចំនួន០១គ្រឿង (កម្រិតស្រាល) និងរថយន្ត ចំនួន០១គ្រឿង(កម្រិតស្រាល)។

សមត្តកិច្ចជំនាញនៃអធិការស្រុកសាលាក្រៅបានបន្តថា÷ម្ចាស់រថយន្តបង្ក ឈ្មោះ អ៊ុយ ធា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) បើកបររថយន្តម៉ាកLEXUS300 ពណ៌សកាំម៉ៃ០២ ស្លាកលេខភ្នំពេញ2AL-3220 បានរត់គេចពីកន្លែងកើតហេតុ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបង្ក។

ភាគីរងគ្រោះ ឈ្មោះ ថោង ស្រីវី ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកសង់ការេ៉ ពណ៌ ក្រហម-ស គ្មានស្លាកលេខ (រងរបួសធ្ងន់) ។

 មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្សបើកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹង។

នគរបាលបានបន្តទៀតថា÷ក្រោយពីសមត្តកិច្ចជំនាញបានវាស់វែងរួចជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងដោះស្រាយតាមនីតិវិធីច្បាប់។ដោយ,ស សារឿន

Tags

Comment