• Today: December 22, 2024

អ្នកស្រី ចាន់ ណាវី ទទួលបានស្រាបៀរហ្គេនស្បឺកពីសាខាក្រុមហ៊ុនហ្គេនស្បឺកក្រុងព្រះសីហនុចំនួន50កេះ

ខេត្តព្រះសីហនុ÷    នាព្រឹកថ្ងៃទី18 ខែឧសភាឆ្នាំ 2023 ព្រឹកមិញនេះសាខាក្រុមហ៊ុនហ្គេនស្បឺកបានបើករង្វាន់ស្រាបៀរចំនួន 50 កេះជូនអ្នកស្រី ចាន់ ណាវី ដែលជាអាជីវករលក់ដូរបន្តិចបន្តួចនៅផែទូកនេសាទចំណុចទំនប់រលកភូមិ3សង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អ្នកស្រី ចាន់ ណាវី បានប្រាប់មកអ្នកសារព័ត៌មានយើងថារូបគាត់រំភើបរីករាយដោយសារក្រុមហ៊ុនហ្គេនស្បឺកបានយកចិត្តទុកដាក់និងផ្ដល់រង្វាន់លើកទឹកចិត្តដែលអ្នកស្រីបានខំប្រឹងប្រែងលក់ស្រាបៀរហ្គេនស្បឺកហើយអតិថិជនដែលទិញទៅពិសាបានត្រូវរង្វាន់រថយន្តខ្នាតយក្សឆ្នាំ 2023 នៅតូបលក់ចាប់ហួយគាត់។

អ្នកស្រី ចាន់ ណាវី បានលើកឡើងថាកន្លងមកដោយមានការយល់ច្រឡំបន្តិចបន្តួចធ្វើឲ្យរូបអ្នកស្រីបានអាក់អន់ស្រពន់ចិត្តចំពោះតំណាងចែកចាយក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកដែលមិនបានផ្ដល់ឱ្យគាត់ដោយរូបគាត់មានការយល់ច្រឡំថាសាខាបន្លំស៊ីដាច់ស្រាបៀរដែលក្រុមហ៊ុនផ្ដល់លើកទឹកចិត្តដល់រូបគាត់ដែលជាអ្នកលក់ចុងក្រោយគេបង្អស់ហើយអ្នកទិញពិសាបានត្រូវរង្វាន់រថយន្តកន្លងមក។

តែឥឡូវនេះក្រុមហ៊ុនក៏បានសម្របសម្រួលផ្ដល់ស្រាបៀរហ្គេនស្បឺកចំនួន 50 កេះលើកទឹកចិត្តជូនអ្នកស្រីដែលជាអ្នកលក់តូចតាចនៅផែទំនប់រលកក្រុងព្រះសីហនុ។ហេតុនេះអ្នកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយកក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកក៏ដូចជាថ្នាក់ដឹកនាំចែកចាយនៅខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់បើកនឹងផ្ដល់រង្វាន់ជូនដល់អ្នកស្រីចំនួន 50 កេះស្រាបៀរហ្គេនស្បឺកកាលពីព្រឹកមិញនេះ។

ជុំវិញបញ្ហានេះអ្នកចែកចាយស្រាបៀរហ្គេនស្បឺកនៅក្រុងព្រះសីហនុក៏បានប្រាប់អ្នកសារព័ត៌មានយើងដែរថារថយន្តនេះសាខាខេត្តព្រះសីហនុមិនបានទិញរថយន្តនោះទេពោលគឺរថយន្តនោះត្រូវបានអ្នកពិសារស្រាបៀរហ្គេនស្បឺកត្រូវរង្វាន់នោះលក់ឱ្យទៅអ្នកដទៃ មិនមែនលក់ឱ្យសាខាខេត្តព្រះសីហនុនោះឡើយ។ហេតុនេះហើយបានជារង្វាន់នេះមិនបានបើកឲ្យអាជីវករលោកស្រី ចាន់ ណាវី ព្រោះមិនដឹងអាជីវករលក់ដូរចុងក្រោយបង្អស់ជានរណាហើយនិងមានភស្តុតាងអ្វីបង្ហាញ។

ទើបតែមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍អនឡាញទើបស្រាវជ្រាវរកឃើញថាអ្នកស្រី ចាន់ ណាវី អាជីវករលក់ដូរចុងក្រោយហើយអ្នកទិញស្រាបៀរហ្គេនស្បឺក ពីកន្លែងអ្នកស្រីបានត្រូវរង្វាន់យក្សរថយន្តមួយគ្រឿងពិតប្រាកដនៅទីតាំងខាងលើ ទើបសាខាខេត្តព្រះសីហនុអញ្ជើញអ្នកស្រី ចាន់ ណាវី មកទទួលរង្វាន់កាលពីវេលាព្រឹកថ្ងៃទី 18 ខែឧសភាឆ្នាំ 20203 នេះ។

ក្រុមការងារខេត្តព្រះសីហនុបានប្រាប់អ្នកសារព័ត៌មានយើងទៀតថាពុំមានអ្នកណាមួយបន្លំឬកិបគេងយករង្វាន់លើកទឹកចិត្តរបស់អាជីវករដែលខំប្រឹងប្រែងលក់ដូរឲ្យក្រុមហ៊ុននោះឡើយ។ប៉ុន្តែឲ្យតែអាជីវករលក់ដូរបំពេញលក្ខខ័ណ្ឌបានត្រឹមត្រូវនឹងផ្ដល់ព័ត៌មានជាក់លាក់នោះក្រុមហ៊ុនផ្ដល់ឱ្យហើយជៀសវាងផ្ដល់ហើយចៀសវាងផ្តល់ឲ្យហើយខុសគោលដៅ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី 2 ខែមករាឆ្នាំ 2023 កន្លងទៅ មានកូនដៃទូកម្នាក់បានយកក្រវិលកំប៉ុងហ្គេនស្បឺកចំនួន 5 ក្រវិលកំប៉ុងទៅដូរនៅតូបចាប់ហួយអ្នកស្រី ណាវី ហើយបានទិញបន្ថែមថែម១កំប៉ុងទៀត។ពេលពិសាស្រាបៀននេះក៏គាស់ត្រូវរង្វាន់រថយន្តមួយគ្រឿងតែម្តង។ហើយនៅថ្ងៃទី 6 ខែមករាឆ្នាំ 2023 អ្នកត្រូវរង្វាន់រូបនេះក៏បានលក់ក្រវិលកំពុងដែលត្រូវរង្វាន់រថយន្តពីក្រុមហ៊ុនហ្គេនស្បឺកឲ្យទៅអ្នកដទៃ ទើបបង្កឲ្យមានភាពរញ៉េរញ៉ៃអាក់ខានមិនបានបើករង្វាន់ជូនអាជីវករអ្នកស្រី ចាន់ ណាវី ទាន់ពេល។

ជាចុងក្រោយអាជីវករអ្នកស្រី ចាន់ ណាវី សូមថ្លែងអំណរគុណចំពោះនាយកក្រុមហ៊ុនហ្គេនស្បឺកក៏ដូចអ្នកចែកចាយដែលបានផ្ដល់កាដូជូនអ្នកស្រីចំនួន 50 កេះ។អ្នកស្រី ចាន់ ណាវី ត្រេកអរយ៉ាងខ្លាំងនិងសូមឲ្យក្រុមហ៊ុនរកស៊ីទទួលទានមានបានបន្តទៅទៀតនិងមានអតិថិជនគាំទ្រស្រាបៀរហ្គេនស្បឺកច្រើនផងដែរ អ្នកស្រីថាហ្គេនស្បឺកពិតជាមានរង្វាន់ពិតៗមិនក្លែងបន្លំនោះឡើយ។ហើយអ្នកលក់ស្រាបៀរហ្គេនស្បឺកចុងក្រោយក៏ទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនពិតៗផងដែរ៕

Tags

Comment