• Today: December 22, 2024

ក្រុមឈ្មួញលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដី "ភ្នំសំបួរ" លក់យ៉ាងអនាធិបតេយ្យមន្ត្រីជំនាញ និងអាជ្ញាធរគ្មានវិធានការបង្ក្រាប

កំពង់ស្ពឺ៖ ក្រុមឈ្មួញទុច្ចរិតបសនដាក់គ្រឿងចក្រជីកកកាយយកអាចម៍លក់យ៉ាងអនាធិបតេយ្យភ្នំ "ប្រាក់សំបូរ" ដោយប្រើប្រាស់រថយន្តសុទ្ធតែពាក់ផ្លាកលេខខេមរភូមិន្ទ គ្មានខ្លាចញញើតច្បាប់ឡើយ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញគ្មានវិធានការទប់ស្កាតឡើយ។ 

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យថា សកម្មភាពជីកកាយយកអាចម៍ដីភ្នំ "ប្រាក់សំបូរ" ក្រុមឈ្មួញបានជីកកកាយភ្នរាប់ខែកន្លងមកហើយ យកអាចម៍ដីទៅលក់តាមកន្លែងពុះដីឡូត៍នានាតាមផ្លូវជាតិលេខ៤ និងនៅតាមលំនៅដ្ឋានក្នុងស្រុកភ្នំស្រួច និងមួយផ្នែកនៃស្រុកសំរោងទង។ 

ប្រជាពលរដ្ឋ បានបន្តទៀតថា ការជីកកាយរបស់ក្រុមឈ្មួញខិលខូចទាំងអស់នេះ ដឹកដីតាមរថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ដើម្បីបង្ហាញឥទ្ធិពលដល់អាជ្ញាធរ និងជំនាញរ៉ែមុនហ៊ានបង្ក្រាបឡើយ។ តាមប្រភពបានឲ្យដេងទៀតថា ក្រុមឈ្មួញដែលជីកកកាយភ្នំយកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យនោះ អាងអំណាចជាយោធាបន្ទាយ ACO។ 

ប្រជាពលរដ្ឋ បាននិយាយថា ករណីខាងលើនេះ មន្ត្រីជំនាញ និងឈ្មួញអាចឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវឲ្យក្រុមឈ្មួញដាក់គ្រឿងចក្រជីកកកាយយកអាចម៍ពីភ្នំ "ប្រាក់សំបូរ" រាប់ខែគ្មានជំនាញណាហាមឃាត់នោះឡើយ។ 

ជាក់ស្តែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅផ្តិចយកសកម្មភាពជីកកាយភ្នំប្រាក់សំបូរ ស្ថិតនៅក្នុងភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃើញមានគ្រឿងចក្រអេស្កាវាទ័រ ០១គ្រឿង និងរថយន្តដឹកដីធុនធំ កង់១០ ពណ៌ត្រេអុី ពាក់ផ្លាកលេខខេមរភូមិន្ទជាច្រើន កំពុងតែធ្វើសកម្មភាពជីកកកាយដីភ្នំដឹកជញ្ជូនចេញយកទៅលក់យ៉ាងអនាធិបតេយ្យ។ 

បុរសម្នាក់វ័យប្រមាណ ៤០ឆ្នាំ បាននិយាយថា ការជីកកាយដីភ្នំ "ប្រាក់សំបូរ" នេះ គឺខាងយោធា ACO អ្នកអនុញ្ញាតិឱ្យជីកាយ ពីព្រោះភ្នំនេះគ្រប់គ្រងដោយបញ្ជាការដ្ឋានកងរថក្រោះ (ACO) មានលោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ ជាមេបញ្ជាការ។ បុរសរូបនោះ អះអាងថា ខ្លួនជាមេការគ្រឿងចក្រដោយមានការអនុញ្ញាតិពីទាហានឱ្យជីកកាយនោះ។ 

លោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ដែលជាមន្ត្រីជំនាញខាងដើប្រលុយពីបទល្មើសធនធានរ៉ែមិនអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ។ 

ពាក់ព័ន្ធករណីជីកកាយភ្នំ "ប្រាក់សំបូរ" យកអាចដីលក់យ៉ាងអនាធិបតេយ្យនេះ លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រាប់យ៉ាងខ្លីថា "មន្ទីរកំពុងមុខការ"៕

 

Tags

Comment