• Today: December 22, 2024

ទីលានទុកដាក់សំរាមខ្នាតធំនៅខេត្តកំពត សាងសង់អស់ថវិកាជាង ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីចូលរួមថែរក្សាបរិស្ថានទីលានទុកដាក់សំរាមក្នុងខេត្តកំពតពិធីប្រគល់ទទួលនិង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

(ខេត្តកំពត) ៖  នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២៣នេះនៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន  និងមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមនិងថ្នាក់ដឹកនាំក្រសួងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ីនិងអាជ្ញាធរដែនដីក្នុងខេត្តកំពត រួមទាំងប្រជាពលរដ្ឋនិងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូប។

លើកឡើងនាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា ទីលានទុកដាក់សំរាមនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។

ទីលានទុកដាក់សំរាមនេះនិងការរៀបចំប្រពន្ធចម្រោះទឹកកខ្វក់ ក៏ជាគោលនយោបាយមួយដ៏សំខាន់ ក្នុងការថែទាំសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ​។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា សមិទ្ធផលទាំងនេះគឺបានមកដោយកត្តាសុខសន្តិភាព ដែលជាកត្តាមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានក្នុងការកសាងប្រទេសជាតិ មាតុភូមិ ហើយបើគ្មានសុខសន្តិភាព គ្មានរាជរដ្ឋាភិបាលដែលដឹកនាំដ៏ត្រឹមត្រូវ ក៏មិនមានឱកាសដែលទាក់ទាញអ្នកវិនិយោគមកដាក់ទុកនៅកម្ពុជា ដើម្បីបានបង្កើនការងារជូនប្រជាពលរដ្ឋធ្វើ ហើយបើគ្មានសុខសន្តិភាពរាជរដ្ឋាភិបាលក៏គ្មានឱកាសទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបានដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព ការសាងសង់/ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ដូចជា ការលើកកម្រិតគុណភាពផ្លូវជាតិ/ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងថ្មីៗជាច្រើនទៀត។

នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់ប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យគណបក្សប្រជាជនបានបន្កបំរើប្រជាពលរដ្ឋ និងបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។សូមបញ្ជាក់ដែរថា​ ទីលានទុកដាក់សំរាមខេត្តកំពតនេះសាងសង់អស់ថវិកា​ ៣.៣៧២.៥១៤ ដុល្លារអាមេរិក ចាប់ផ្ដើមការងារសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ទីតាំងគម្រោងស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតជាកន្លែងទុកដាក់សំរាម ត្រូវបានរចនាឡើងជាពីរណ្ដៅ ដែលមានទំហំមាត់រណ្ដៅប៉ុនគ្នា ៨០ម x ១៧០ម ជម្រៅ ៣ម ត្រូវជា ១,៣៦ ហិកតា ។

តាមផែនការរណ្ដៅទាំងពីរនេះនឹងត្រូវបំពេញសំរាម រហូតដល់ ១០មម៉ែត្រ គិតពីមាត់រណ្ដៅ ដែលអាចទទួលបានបរិមាណសំរាម ៣៤៨,៤០០ម៉ែត្រគូប។

នៃគម្រោងទាំងមូលត្រូវបានសាងសង់លើផ្ទៃដី ៨,៧៧ហិកតា នៃផ្ទៃដីសរុប ១០,៣៣៨ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់ក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូលប្រមាណជា ៥២.៣៣៧ នាក់។ (សឹង រ៉ាត់)

Tags

Comment