ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមុននេះក្រោយពីលេចចេញការចែករំលែក រូបថតយុវជនស្រស់សង្ហាម្នាក់ដែលគេស្គាល់ដែរថាលោកគឺជាតារាសម្តែង មានឈ្មោះលើបណ្តាញសង្គមឈ្មោះ My Way ដែលបានសម្រេចចិត្តធ្វើអត្តឃាតដោយការចង.កសម្លាប់ខ្លួនបញ្ចប់ជីវិតព្រោះតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ ដំណឹងនេះបានធ្វើឲ្យមិត្តភក្កិជាច្រើនបង្ហាញសារឈឺចិត្ត និងសោកស្តាយជាពន់ពេកព្រោះតែជាការលាគ្មានថ្ងៃត្រឡប់ទាំងវ័យក្មេងនោះ។
អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្តុកក្តួលក្រោយពីគេបានរកឃើញសំបុត្រសរសេរដោយដៃ២ច្បាប់ដែលយុវជនរូបនេះបានបន្សល់ទុកកាន់តែធ្វើឲ្យគ្រប់គ្នានឹកខ្លោចចិត្តអាណិតគាត់ព្រោះតែវិបត្តិស្នេហាឈានដល់ការបាក់ទឹកចិត្តសុខចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ។ សំបុត្រទី១ដែលយុវជនរូបនេះបានសរសេរទំនងជាផ្ញើទៅកាន់អតីតសង្សារបណ្តូលចិត្តបានរៀបរាប់ថា “ជូន ចំពោះមនុស្សជាទីស្រលាញ់ អរគុណសម្រាប់គ្រប់យ៉ាងដែលកន្លងមកធ្វើសម្រាប់ខ្ញុំ អរគុណដែលបានមើលថែ អរគុណដែលបង្រៀនឲ្យខ្ញុំស្គាល់ថាអ្វីទៅដែលហៅថាស្នេហាពិត រយៈពេលមួយឆ្នាំជាងនេះ ខ្ញុំពិតជាមានក្តីសុខណាស់ ហើយក៏មានសំណាងដែលមានអូននៅក្បែរ។ បងខំបំភ្លេចហើយ តែបំភ្លេចមិនបានបងជូនពរអូនជួបជួបអ្នកល្អជាងបងស្រលាញ់ជាងបង និងធ្វើឲ្យអូនសប្បាយចិត្តបានគ្រប់ពេលរាប់អានមនុស្សមើលឲ្យច្បាស់លាស់ ចុងក្រោយបើបងស្លាប់សូមជូនដំណឹងនេះឲ្យបងប្រុស និងមិត្តភក្កិដែលស្និទ្ធ និងម៉ាក់បងឲ្យគាត់បានដឹងផង។ សពបងសូមយកទៅបូជា ហើយយកធាតុបងឲ្យម៉ាក់បងទៅ បំណងចុងក្រោយពីបងដែលពឹងអូន សូមធ្វើពិធីតាមសាសនាខ្មែរ ពីបងMy Way ស្រលាញ់អូនជាងគេ សូមយករបស់ទាំងអស់ដែលជារបស់បងជូនម៉ាក់បងផង។
ជាមួយគ្នានេះគេបានរកឃើញសំបុត្រទី២ដែលអានហើយកាន់តែក្តុកក្តួលនោះគឺផ្ញើទៅកាន់ម្តាយរបស់ខ្លួនដែលក្នុងខ្លឹមសារនេះបានលើកឡើងថា៖ កូនសុំទោសម៉ាក់ មិត្តភក្កិបងប្អូនទាំងអស់ដែលចាកចេញដោយមិនបានលាមួយម៉ាត់ ខ្ញុំពិតជាមានវិបត្តិផ្លូវចិត្តណាស់ ខ្ញុំហត់ ខ្ញុំអស់កម្លាំងត្រូវដើរទៅមុខហើយខ្ញុំពិតជាពិបាកណាស់តាំងពីតូចរហូតមកដល់ពេលនេះ គេគឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំតែឥឡូវខ្ញុំបាត់គេហើយ ខ្ញុំទៅមុខលែងរួចហើយ ខ្ញុំដឹងថាខ្ញុំធ្វើបែបនេះវាខុស តែខ្ញុំពិតជាទៅមុខលែងរួចមែន ខ្ញុំលាហើយបើជាតិក្រោយមានពិតខ្ញុំសូមធ្វើជាមិត្តជាមួយបងប្អូន ជាកូនរបស់ម៉ាក់ម្តងទៀតពីខ្ញុំ ផេង សោភណ្ឌ ជាតិក្រោយចាំកូនសងគុណម៉ាក់។
បណ្តាំចុងក្រោយនេះបានធ្វើឲ្យគ្រប់គ្នាកាន់តែខ្លោចចិត្តអាណិតយុវជនរូបនេះជាពន់ពេក និងស្តោកស្តាយដែលបានបាត់បង់មនុស្សល្អសម្រាប់មិត្តភក្កិបងប្អូន ខណៈដែលអ្នកខ្លះនឹងខ្លោចចិត្តអាណិតម្តាយជាទីស្រលាញ់មិនដឹងថាគាត់ពិបាកទទួលយកប៉ុណ្ណាទេ៕
Comment