ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ក្នុងចំណោម៥នាក់និងអ្នកទទួលផលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះជាជនជាតិវៀតណាមនៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣នេះថាជនសង្ស័យទាំងនោះមានទី១-ឈ្មោះ ឯ សំណាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី២-ឈ្មោះ ម៉ៅ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ទី៣-ឈ្មោះរ៉ឹង ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី៤-អ្នកទទួលផលមានឈោ្មះ ដាំ សុខរ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទិញទូរស័ព្ទ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកជនរងគ្រោះមានឈ្មោះ ប៊ួយ ម៉ាន់គឿង (BUI MANH CUONG) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅឃុំប៉ិចដាំង ទីក្រុងហាឡុង ខេត្តហ្វាំងនឹញ ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅផ្សាររាត្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចបានបញ្ជាក់រឿងហេតុថាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១និង៤០នាទីយប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានធ្វើការល្បាតនៅក្នុងមូលដ្ឋានក៏ប្រទះឃើញម៉ូតូ០១ គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស មានគ្នា០២នាក់ជិះក្នុងសភាពលឿនសំដៅទៅទិសខាងលិច។លុះរហូតដល់ម៉ោង១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ស្រាប់តែឃើញម៉ូតូខាងលើជិះត្រឡប់មកវិញ ពេលនោះសមត្ថកិច្ច មានការសង្ស័យក៏បានជិះតាម រហូតដល់ចំណុចខាងមុខកាស៊ីណូថាយថិន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក៏បានឃាត់សួរនាំ តែម្ដង។ប្រភពបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ជនរងគ្រោះឈ្មោះ ប៊ួយ ម៉ាន់គឿង បានចាំច្បាស់និងចង្អុលបង្ហាញថា ម៉ូតូម៉ាកហុងដា សេ១២៥ ខាងលើនេះ ជាម៉ូតូដែលធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួននៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈពេលដែលខ្លួនកំពុងជិះម៉ូតូតាមផ្លូវ ដោយក្នុងកាបូបមានសម្ភារ ដូចជា ទូរស័ព្ទ ០១គ្រឿងម៉ាក I PHONE 13 PRO MAX ពណ៌ ខៀវ លិខិតឆ្លងដែន០១ ច្បាប់ អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក ខ្សែកាសទូរស័ព្ទ ចំនួន០១ខ្សែ និងប្រាក់ដុល្លារចំនួន១ដុល្លារ(មួយដុល្លារ) ប្រាក់ដុង ១២០០០ដុង(មួយម៉ឺនពីរពាន់ដុង) ។
សមត្ថកិច្ចបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយដោះសារថាៈពួកខ្លួន មិនបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើទេ គឺឈ្មោះរ៉ឹង ពៅ និងឈោ្មះតិ ភេទប្រុស មានផ្ទះនៅខេត្តស្វាយរៀងជាអ្នកធ្វើសកម្មភាពឆក់។
ក្រោយស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០២នាក់ខាងលើ សមត្ថកិច្ចក៏បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះរ៉ឹង ពៅ នាំមកសាកសួរ ដោយជនសង្ស័យបានឆ្លើយសារភាពថាៈខ្លួននិងឈ្មោះតិ ភេទប្រុស មិនស្គាល់អាសយដ្ឋានពិតជាបានរួបរួមគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើប្រាកដមែន ។
បន្ទាប់ពីឆក់បានពួកខ្លួនបានអោយឈ្មោះណាង ភេទប្រុស មិនស្គាល់អាសយដ្ឋាន យកទូរស័ព្ទម៉ាក IPHONE 13 PRO MAX ពណ៌ខៀវទៅលក់ឱ្យឈ្មោះ ដាំ សុខរ៉ាន់ ក្នុងតម្លៃ២៥០ដុល្លារ។
ក្រោយពីមានការចង្អុលបង្ហាញពីជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យទាំង០៤នាក់ខាងលើរួច សមត្ថកិច្ចបានសុំគោលកាណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្វាយរៀងធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ចូនទៅជំនាញក្រុងចាត់ការតាមច្បាប់។
ចំណែកជនសង្ស័យឈ្មោះតិ និងឈ្មោះណាង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសអោយខាងតែបាន៕

Comment