ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់លើបណ្តាញសង្គមនូវបទចម្រៀងមួយបទ មានចំណងជើងថា "មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧" ដែលច្រៀងដោយ តារាចម្រៀងដ៏ល្បីល្បាញម្នាក់ គឺ អ្នកនាង មាស សុខសោភា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ពីព្រោះក្នយងអត្ថន័យចម្រៀងនេះ គ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រខ្មែរដ៏មហិមា នាសម័យអង្គរនោះឡើយ។
នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោយពីផ្ទុះការរិះគន់ពីសំណាក់មហាជន នូវបទចម្រៀងដែលច្រៀងដោយអ្នកនាង មាស សុខសោភា មានចំណងជើងថា "មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧"
ជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចេញប្រតិកម្ម ដូចខាងក្រោម៖
សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថា "រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧ នៅឡើយទេ"។ ក្នុងការផលិតបទចម្រៀងខាងលើនេះ ក្រសួងវប្បធម៌បញ្ជាក់ថា "គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា"។
ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើត និងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។
សូមបញ្ជាក់ថា អ្នកនាង មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងអ្នករកស៊ីអនឡាញផងដែរ ហើយកន្លងមកក៏ធ្លាប់នូវការរិះគន់ខ្លះៗដែរ ពាក់ព័ន្ធការឆ្មើងច្មៃ និងស្លៀកពាក់មិនសមរម្យ ប៉ុន្តែលើនេះស្ងាតៗបញ្ចេញនូវបទចម្រៀងមួយបទ មានចំណងជើងថា "មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧" ធ្វើឲ្យផ្ទុះកក្រើកលើបណ្តាញសង្គមសារជាថ្មី៕

Comment