នៅល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងលោកជំទាវ បានដឹកមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ២ខ្នង និងឃ្លាំងផ្ទុកអីវ៉ាន់និងរថយន្តដឹកទំនិញ ២ គ្រឿង និងសម្ភារៈមួយចំនួនធំ ដែលកើងឡើងនៅវេលាម៉ោង ៣,០០នាទីទៀបភ្លឺ នៅថ្ងៃទី ១ ខែកញា ឆ្នាំ២០២៣ ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែបព្រមទាំងលោកជំទាវ ស ម៉ាលីដាអនុប្រធានកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកលោកស្រីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមន្ត្រីរាជការចុះសួសុខទុក្ខដល់ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គីភ័យនោះ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថាក្នុងនាមជាប្រធានអនុគណៈកម្មាធិការសាខាស្រុកដឹកនាំ ក្រុមប្រឹក្សា ឃុំ មេភូមិ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះ រងការខូចខាតអស់ទាំងស្រុង
នៅជាមួយនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រសាសន៍ពាំនាំនូវផ្ដាំផ្ញើចូលរួមសោកស្ដាយអាណិតអាសូរយ៉ាងក្រៃលែងចំពោះគ្រួសាររងគ្រោះដោយសារអគ្គីភ័យសួសុខទុក្ខ ពីសំណាកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្ដេចតេជោហ៊ុនសែន ប្រធាន តែងតែគិតគូរជានិច្ចពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនា និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថាក្នុងនាមជាប្រធាន បានសំដែងការសោកស្ដាយចំពោះគ្រួសាររងគ្រោះ ដោយសារអគ្គីភ័យឆាបឆេះផ្ទះសំបែងអស់ទាំងស្រុង ទង ៣ គ្រួសារនេះ ធ្វើឲ្យបងប្អូន បាត់បង់នូវផ្ទះសំបែង ក៏ដូចជាទ្រព្យសម្បត្តិដែលខំរកមកដោយលំបាក ព្រោះនេះជាគ្រោះមហន្តរាយដែលមិនអាចដឹងមុននោះទេ ដោយគ្មាននរណាម្នាក់ចង់ជួបប្រទះដូច្នោះនោះឡើយ។
អភិបាលខេត្តកែបបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈពេល ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាកថ្នាក់ដឹកនាំ ដែលមានសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់និងសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនោះឡេីយ នៅទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នាចុងក្រោយនេះដែរឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានផ្ដល់នូវសម្ភារៈជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យទាំង៣គ្រួសារដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម, ត្រី ខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុទ្ធ១កេស និងកន្ទេល១ ,មុង១, តង់១,ធុងទឹក ១ និងថវិកាចំនួន ១លានរៀល ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនដល់កម្លាំងប៉ូលីសចំនួន ១លានរៀលនិងកម្លាំងកងរាជអាវុធហត្ថចំនួន ១លានរៀល និងរដ្ឋបាលស្រុកដំណាក់ចង្អើរចំនួន ១លានរៀល ផងដែរ។(សឹង រ៉ាត់)

Comment