• Today: November 24, 2024

ដីព្រៃស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ "រនាមដូនសំ" កំពុងរងការដណ្តើមគ្នាទន្ទ្រានកាន់កាប់ដោយខុសច្បាប់រហូតផ្ទុះអំពើហិង្សា

24 November, 2024
259

បន្ទាយមានជ័យ៖ សកម្មភាពដណ្តើមចូលកាន់កាប់ដីព្រៃរបស់រដ្ឋ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ "រនាមដូនសំ" កំពុងកើតមានអនាធិបតេយ្យដោយមានមន្ត្រីមួយចំនួនក្នុងស្រុកម៉ាឡៃនៅពីក្រោយ រហូតឈានដល់ផ្ទុះជាអំពើហិង្សាវាយកាប់ចាក់គ្នាយ៉ាងសាហាវព្រៃផ្សៃបំផុត។

សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ "រនាមដូនសំ" គ្រប់គ្រងដោយមន្ត្រីបរិស្ថានត្រង់ចំណុចវាលរាំវង់ និងស្រះថៅកែយ៉ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងកើតមានការចម្រូងចម្រះយ៉ាងខ្លាំង។

ករណីអំពើហិង្សា រវាងអ្នកចូលដណ្តើមកាន់កាប់ដីពីរក្រុមផ្សេងគ្នា ក្នុងដែនជម្រកសត្វព្រៃ "រនាមដូនសំ" ដោយភាគីម្ខាងដែលរងរបួសធ្ងន់នោះ ដឹកនាំដោយឈ្មោះ ស្វាយ នឿន និងឈ្មោះ ព្រំសា ម៉នម៉េត និងមនុស្សមួយចំនួនជាអ្នកចុះដឹកនាំបែងចែកឲ្យពលរដ្ឋកាប់រាន់ដីព្រៃសងខ្ទមកាន់កាប់ និងដើរគម្រាមកំហែងប្រជាពលរដ្ឋម្ខាងទៀត ដែលមានឈ្មួញចាំប្រមូលទិញដីទាំង មានលោក ឈឹម មុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ នៅពីក្រោយខ្នងបានកាប់រានយកដីព្រៃសងខ្ទម និងដាំដំណាំរួចរុះរើចេញរួចវាស់លក់ពលរដ្ឋដទៃក្នុងមួយឡូដ៍តម្លៃ ១លាន់រៀល។

ក្នុងករណីអំពើហិង្សាសង្គ្រាមដណ្តើមដីធ្លី ក្នុងតំបន់ ដែនជម្រកសត្វព្រៃ "រនាមដូនសំ" រងរបួសធ្ងន់មានចំនួន០៣នាក់ រួមមាន៖ ទី១-ឈ្មោះ អ៉ីម ប៉ាត់ ,ទី២- ឈ្មោះ អ៉ីម នឿង និងទី៣- ឈ្មោះ អ៉ីម ភឿត ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ជាអ្នកបង្ករអំពើរហិង្សាប្រើអាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀនធ្លាប់គំរាមកំហែងទៅលើប្រជាពលរដ្ឋម្ខាងទៀតហើយសមត្ថកិច្ចឃាត់ខ្លួនបានប៉ុន្មាជាបីខែក៍ចេញមកវិញ។
    
លោក ឈឹម មុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ ដែលរងការចោទប្រកាន់ខាងលើ បានប្រាប់ក្រុមអ្នកសារព័ត៌មាន "លោកពុំមានអ្វីជាប់ពាក់ព័ន្ធទៅលើការកាត់ទន្ទ្រានដីព្រៃដែនជម្រកសត្វព្រៃរនាមដូនសំ ដែលគ្រប់គ្រប់ដោយមន្ទីរបរិស្ថាន ដូចការចោទប្រកាន់ឡើយ"។
    
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ថ្លែងប្រាប់បណ្តាញសារព័ត៌មានថា រឿងនឹងខាងជនរងគ្រោះបានដាក់ពាក្យបណ្តឹង និងកំពុងតាមចាប់ជនដៃល្មើស។ ចំពោះរឿងកាប់ទន្រ្ទាន់ដីព្រៃលោកអភិបាលស្រុកម៉ាឡៃថាករណីនេះមិនអាចនិយាយតាមទូរស័ព្ទបានទេ៕

Tags

Comment