
យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងជនអន្តោរប្រវេស្ត ដែលចាប់ផ្តើមក្នុងពេលការតវ៉ាប្រឆាំងនឹងការនិរទេសខ្លួនទៅប្រទេសម៉ិកស៊ិកវិញ បន្ទាប់ពីត្រូវចាប់ខ្លួនពេលពួកគេធ្វើដំណើរមកពីអាមេរិកកណ្តាល និងអាមេរិកខាងត្បូង ដើម្បីបានរស់នៅក្នុងសហរដ្ឋអាមេរិក។
អគ្គីភ័យបានឆាប់ឡើងភ្លាមៗ មុនម៉ោង២២យប់ ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក នៅរដ្ឋតិចសាស់ បានឃើញការហូរចូលនៃប្រជាជនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ជនអន្តោរប្រវេសតជាច្រើនមកប្រទេសអាមេរិកកណ្តាល និងអាមេរិកខាងត្បូង បាននឹងកំពុងធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ដោយរំពឹងថា នឹងទទួលបានជីវិតល្អប្រសើរ ដែលជាគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ បានឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក មានអំណាចក្នុងការបណ្តេញចេញទៅវិញភ្លាមៗ នូវជនចំណាកស្រុកណាព្យាយាមឆ្លងកាត់ព្រំដែនរបស់ខ្លួន។
ប្រធានាធិបតីម៉ិកស៊ិក បាននិយាយថា ជនអន្តោប្រវេសបានដុតពូក និងគ្រែ នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងពួកគេ ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញឲ្យត្រឡប់ទៅប្រទេសកំណើតវិញ។លោកប្រធានាធិបតី បាននិយាយថា «អគ្គិភ័យនេះទាក់ទងទៅនឹងការតវ៉ា បន្ទាប់ពីពួកគេដឹងថា ពួកគេនឹងត្រូវបណ្តេញទៅប្រទេសកំណើតវិញ។ ប៉ុន្តែពួកគេមិនបានគិតថា នឹងបង្កសោកនាដកម្មដ៏អាក្រក់នេះទេ»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ជនអន្តោប្រវេស្តស្នាក់នៅខាងក្នុងអគារ ដែលអគ្គិភ័យបានកើតឡើងនោះ ត្រូវបានអាជ្ញាធរចាប់បានខ្លួនកាលពីថ្ងៃចន្ទ ហើយនាំយកទៅឃុំក្នុងមជ្ឈមណ្ឌលនេះ ដែលនៅជិតផ្លូវតភ្ជាប់ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
មនុស្សចំនួន២៩នាក់ ក៏បានរងរបួសក្នុងគ្រោះអគ្គិភ័យនេះដែរ។ បុរសប្រហែល៦៨នាក់ ភាគច្រើនធ្វើដំណើរមកពីអាមេរិកកណ្តាល និងខាងត្បូង ក៏ជាប់ឃុំនៅក្នុងមជ្ឈមណ្ឌល ដែលគ្រប់គ្រងដោយវិទ្យាស្ថានអន្តោប្រវេសន៍ជាតិម៉ិកស៊ិក។
សេចក្តីថ្លែងការណ៍របស់គយ និងឆ្មាំការពារព្រំដែនសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានរៀបចំទទួល និងព្យាបាល អ្នករងរបួសក្នុងអគ្គីភ័យ នេះ ហើយកំពុងតែប្រើរថយន្តសង្គ្រោះបន្ទាន់ពីម៉ិកស៊ិក ដើម្បីដឹកពួកគេទៅកាន់កន្លែងពេទ្យក្នុងទឹកដីសហរដ្ឋអាមេរិក។
អាជ្ញាធរម៉ិកស៊ិកបាននិយាយថា អ្នកស្លាប់ និងរបួស រួមមានប្រជាជនមកពីប្រទេស ហ្គាតេម៉ាឡា ហុងឌូរ៉ាស វេណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ កូឡុំប៊ី និងប្រទេសអេក្វាឌ័រ។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ិកស៊ិក បានប្រាប់អ្នកយកព័ត៌មានថា ពលរដ្ឋហ្គាតេម៉ាឡាចំនួន២៨នាក់ បានស្លាប់ក្នុងអគ្គិភ័យនេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាំងតូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីរកអ្នកទទួលខុសត្រូវចំពោះករណីនេះ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោក អាំងតូនីញ៉ូ ហ្គូតេរ៉េស នឹងបន្តធ្វើការជាមួយអាជ្ញាធរនៃប្រទេសដែលមានប្រជាជនស្លាប់ក្នុងអគ្គិភ័យនេះ ដើម្បីធ្វើយ៉ាងណាឲ្យជនអន្តោប្រវេស្ត មានសុវត្ថិភាព និងមានការគ្រប់គ្រងត្រឹម។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ិកស៊ិក លោក កេន សាឡាហ្សា (Ken Salazar) បាននិយាយថា សោកនាដកម្មនេះ គឺជាការរំលឹកដល់រដ្ឋាភិបាលក្នុងតំបន់នេះអំពីសារៈសំខាន់នៃការកែប្រែប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេស្ត។
វិធានការទប់ស្កាត់ការឆ្លងរាកដាលមេរោគកូវីដ-១៩ ផ្តល់អំណាចដល់មន្ត្រីការពារព្រំដែនអាមេរិក អាចបដិសេធបុគ្គលម្នាក់ៗ ដែលព្យាយាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រូវបានអនុវត្តជាលើកដំបូង នៅពេលចាប់ផ្តើមផ្ទុះជំងឺកូវីដ-១៩។
រដ្ឋបាលរបស់លោក ចូ បាយដិន (Joe Biden) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបញ្ចប់ការប្រើប្រាស់គោលនយោបាយ បង្កើតឡើងក្នុងសម័យដឹកនាំដោយលោក ដូណាល់ ត្រាំ (Donald Trump) ប៉ុន្តែរហូតមកពេលនេះ នៅប្រើវិធានការនោះដដែល៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment