
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានយល់ព្រមដាក់ពង្រាយនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជាថ្នូរឲ្យកូរ៉េខាងត្បូងយល់ព្រមមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន (Joe Biden) បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការវាយប្រហារដោយអាវុធងនុយក្លេអែរណាមួយពីរប្រទេសកូរ៉េខាងជើង។
ការលើកឡើងបែបនេះកើតឡើង ស្របពេលក្តីបារម្ភបាននិងកំពុងកើនឡើងអំពីការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង ដែលរហូតពេលនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងតែអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចបាញ់លើប្រទេសកូរ៉េខាងត្បូង ព្រមទាំងអាវុធរយៈចម្ងាយឆ្ងាយអាចបាញ់ដល់ទឹកដីរបស់អាមេរិក។
សហរដ្ឋអាមេរិកមានសន្ធិសញ្ញាជាកាតព្វកិច្ចរួចហើយ ដើម្បីការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីមុន បានសន្យាថា ប្រសិនបើចាំបាច់ អាមេរិកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែមនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនោះ ហើយអំពាវនាវឲ្យប្រទេសខ្លួន បង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងវិញ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយើល (Yoon Suk-yeol) ដែលកំពុងតែបំពេញទស្សនកិច្ចផ្លូវការលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកំណត់ការប្តេជ្ញាចិត្ត ដែលមិនធ្លាប់មានពីមុន ដោយសហរដ្ឋអាមេរកត្រូវពង្រឹងការការពារ ទប់ស្កាត់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តរបស់ខ្លួនដោយប្រើអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែបើយោងនេះតាមមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា ចំណែកកិច្ចព្រមព្រៀងថ្មីនេះ គឺជាលទ្ធផលនៃការចរចា ដែលបានធ្វើឡើងក្នុងរយៈពេលជាច្រើនខែរវាងកូរ៉េខាងត្បូង និងអាមេរិក។
នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ សហរដ្ឋអាមេរិកនឹងធ្វើឲ្យការប្តេជ្ញាចិត្តរបស់ខ្លួនកាន់តែច្បាស់តាមរយៈការបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ ទៅកូរ៉េខាងត្បូង រួមជាមួយនឹងយោធូបករណ៍ជាយុទ្ធសាស្ត្រផ្សេងទៀត ដូចយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។
កិច្ចព្រមព្រៀងថ្មីនេះ ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរក៏នឹងបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ដើម្បីពិភាក្សាអំពីបញ្ហាផែនការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
ចំណែកអ្នកនយោបាយនៅទីក្រុងសេអ៊ូល បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចូលរួមបន្ថែមទៀត ក្នុងការរៀបចំផែនការអំពីរបៀប និងពេលណា ត្រូវប្រើអាវុធនុយក្លេអ៊ែរប្រឆាំងប្រទេសកូរ៉េខាងជើង។
ខណៈឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងរីកកាន់តែធំ និងកាន់តែទំនើប ប្រជាជនកូរ៉េខាងត្បូង បានបង្កើនការប្រុងប្រយ័ត្នដោយសារមិនយល់ច្បាស់ ហើយនាំគ្នាជំរុញឲ្យប្រធានាធិបតីអាមេរិកចុចប៊ូតុងបាញ់នុយក្លេអ៊ែរ តបតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដោយសារការភ័យខ្លាចរបស់ប្រជាជនកូរ៉េខាងត្បូង ខ្លាចអាមេរិកបោះបង់ខ្លួនឯងចោលបែបនេះ បាននាំឲ្យមានការអំពាវនាវឲ្យកូរ៉េខាងត្បូង មានសិទ្ធិអាចផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង។
ប៉ុន្តែកាលក្នុងខែមករា ឆ្នាំ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយើល បានធ្វើឲ្យអ្នកនយោបាយអាមេរិកឈឺក្បាល នៅពេលលោកបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលលើកយកគំនិតចង់ផលិតអាវុធក្លេអ៊ែរនេះមកជជែកគ្នាឡើងវិញ។
ភ្លាមៗនោះ វាច្បាស់ណាស់ចំពោះសហរដ្ឋអាមេរិកថា ការធានាគ្រាន់តែពាក្យសម្តី និងគ្រាន់តែកាយវិការ ប្រជាជនកូរ៉េខាងត្បូងលែងជឿទៀតហើយ ដូច្នេះប្រសិនបើចង់រារាំងប្រទេសកូរ៉េខាងត្បូង កុំឲ្យចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯង អាមេរិកត្រូវផ្តល់អ្វីមួយជាក់ស្តែងដល់កូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក ចូ បាយដិន បាននិយាយថា «ការវាយប្រហារដោយ
នុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន គឺមិនអាចទទួលយកបានទេ ប៉ុន្តែនឹងធ្វើឲ្យរបបណាមួយនោះរលំរលាយជាក់ជាមិនខាន»។
ជាការតបស្នងចំពោះការយល់ព្រមមិនផលិតអាវុធនុយក្លេអ៊ែរវិញ សហរដ្ឋអាមេរិកបានទាមទារឲ្យកូរ៉េខាងត្បូង នៅតែជារដ្ឋគ្មាននុយក្លេអ៊ែរ និងជាអ្នកតស៊ូមតិដ៏ស្មោះត្រង់ ប្រឆាំងនឹងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយសារសហរដ្ឋអាមេរិក មើលឃើញថា ការរារាំងកូរ៉េខាងត្បូងមិនឲ្យមាននុយក្លេអ៊ែរជារឿងសំខាន់ ដោយបារម្ភថា ប្រសិនបើហាមឃាត់កូរ៉េខាងត្បូងមិនបានទេ ប្រទេសផ្សេងទៀតអាចនឹងទាមទារផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងដែរ។
ប៉ុន្តែការប្តេជ្ញាចិត្តរបស់អាមេរិកទាំងនេះ ទំនងជាមិនអាចតម្រូវចិត្តអ្នកមានឥទ្ធិពល និងការទាមទារកាន់តែខ្លាំងឡើងៗ ក្នុងចំណោមក្រុមអ្នកសិក្សា អ្នកវិទ្យាសាស្ត្រ និងសមាជិកនៃគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ដែលបាននិងកំពុងជំរុញឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល មានអាវុធនុយក្លេអ៊ែរ ដែលរបស់ខ្លួនឯងផ្ទាល់ ប្រសើជាងពឹងអាមេរិកទាំងស្រុងពេក៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment