
ស៊ីដនី៖ បុរសអូស្ត្រាលី អាយុ៤១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅរដ្ឋ ញូវសោសវ៉េល (New South Wales) និងត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីការស៊ើបអង្កេតរួមគ្នារវាងការិយាល័យស៊ើបអង្កេតពិសេស និងប៉ូលីសសហព័ន្ធអូស្ត្រាលី។
អតីតទាហានរូបនេះត្រូវតុលាការចេញដីកាឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន ហើយត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្រុងស៊ីដនី នៅថ្ងៃអនាគត់។
សេចក្តីថ្លែងការណ៍របស់ប៉ូលីសសហព័ន្ធអូស្ត្រាលី បាននិយាយថា «តុលាការបានចោទប្រកាន់ថា បុរសនេះបានសម្លាប់បុរសជនជាតិអាហ្វហ្កានីស្ថានម្នាក់ នៅពេលលោកធ្វើទាហានច្បាំងក្នុងសង្គ្រាមប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងកងកម្លាំងការពារជាតិអូស្ត្រាលីដទៃទៀត»។
ប្រសិនបើរកឃើញថា មានកំហុស អតីតទាហានរូបនេះ ដែលជាអ្នកបម្រើដំបូង ឬជាអតីតសមាជិកយោធាអូស្ត្រាលីអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម នឹងប្រឈមនឹងការជាប់ទោសអស់មួយជីវិត នៅក្នុងពន្ធនាគារ។
ការិយាល័យស៊ើបអង្កេតពិសេស ត្រូវបានបង្កើតឡើងបន្ទាប់ពីមានរបាយការណ៍មួយ កាលពីឆ្នាំ២០២០ ដែលបានរកឃើញថា មានភស្តុតាងគ្រប់គ្រាន់ ដែលថានាយទាហានមួយចំនួនរបស់អូស្ត្រាលី បានសម្លាប់មនុស្សអស់៣៩នាក់ដោយខុសច្បាប់ នៅពេលត្រូវដាក់ពង្រាយនៅក្នុងសង្គ្រាមប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លៃងការណ៍ដដែលនេះ បានផ្តល់អនុសាសន៍ថា សមាជិកបច្ចុប្បន្ន ឬអតីតកងកម្លាំងពិសេសរបស់អូស្ត្រាលីចំនួន ១៩នាក់ គួរប៉ូលីសបើកការស៊ើបអង្កេតចំពោះឧប្បត្តិហេតុចំនួន២៣កណី ដែលពាក់ព័ន្ធនឹងការសម្លាប់អ្នកទោសជាកសិករ ឬជនស៊ីវិល ចន្លោះឆ្នាំ២០០៩ និង២០១៣។
ការស៊ើបអង្កេតបានរកឃើញថា ការសម្លាប់ទាំងនោះ អាចជាអំពើឧក្រិដ្ឋកម្មសង្គ្រាម ហើយឧប្បត្តិហេតុពីរផ្សេងទៀត ជាអំពើឧក្រិដ្ឋកម្មសង្រ្គាមដោយការប្រព្រឹត្តដ៏ឃោរឃៅ។ ចំណែកឧប្បត្តិហេតុខ្លះទៀត មានជនរងគ្រោះតែម្នាក់ និងខ្លះទៀតមានចំនួនច្រើន។
ការស៊ើបអង្កេតក៏បានរកឃើញថា អាវុធត្រូវដាក់ចោលលើសពជនរងគ្រោះមួយចំនួន ជារបស់ទាហានវ័យក្មេងត្រូវគេបង្ខំឲ្យបាញ់អ្នកទោសដោយបង្ហូរឈាម" ។
ទូរទស្សន៍ ABC របស់អូស្ត្រាលីបានកំណត់អត្តសញ្ញាណបុរស ដែលត្រូវបានចោទប្រកាន់ខាងលើនេះ ឈ្មោះ អូលីវើ សូល (Oliver Schulz) ដែលជាអតីតទាហាននៃកងកម្លាំងពិសេស ដែលត្រូវបានបង្ហាញនៅក្នុងការស៊ើបអង្កេតមួយកាលពីខែមីនា ឆ្នាំ២០២០ ស្តីពីបាញ់បុរសអាហ្វហ្គានីស្ថានឲ្យស្លាប់ភ្លាមៗ។ ក្រោយពីការបាញសម្លាប់យ៉ាងឃោរឃៅគាត់ត្រូវបានគេបញ្ឈប់ពីយោធាបន្ទាប់ពីភាពយន្តឯកសារនេះបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment