
ប៉េកាំង៖ នាវាផ្ទុកយន្តហោះទីពីររបស់ចិន កំពុងធ្វើសមយុទ្ធនៅក្នុងមហាប៉ាស៊ីហ្វិកភាគខាងលិច ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជុំវិញជំនួបនៅក្នុងសហរដ្ឋអាមេរិក រវាងប្រធានាធិបតី តៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាខាធី(Kevin McCarthy)។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ជីវ គួឆេង (Chiu Kuo-cheng) បានប្រាប់អ្នកសារព័ត៌មាន នៅពី០៦ ខែមេសា ឆ្នាំ២០២៣នេះថា នាវាផ្ទុកយន្តហោះរបស់ចិន កំពុងធ្វើសមយុទ្ធ ក្នុងចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់។
លោក ជីវ គួឆេង បាននិយាយទៀតថា «វាជាការហ្វឹកហាត់ ប៉ុន្តែចំពេលវេលាដ៏រសើប ហើយយើងកំពុងសិក្សាអំពីការវិវត្តន៍តឿត» ប៉ុន្តែយន្តហោះមិនទាន់ឃើញយន្តហោះចម្បាំងណាមួយហោះចេញពីនាវានៅឡើយទេ។
ក្រោយមកលោក លោក ជីវ គួឆេង បានប្រាប់សមាជិកសភាតៃវ៉ាន់ថា នាវាចម្បាំងតៃវ៉ាន់កំពុងត្រួតពិនិត្យនាវាផ្ទុកយន្តហោះរបស់ចិន ពីចម្ងាយ។
នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ឈ្មោះ ហ្សានទុង (Shandong) ដែលជានាវាផ្ទុកយន្តហោះដំបូងគេផលិតក្នុងប្រទេសចិន បានធ្វើដំណើរកាត់តាមច្រកសមូទ្រ ភាគខាងត្បូងកោះតៃវ៉ាន់ ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយមានកប៉ាល់ចម្បាំងរបស់កងទ័ពជើងទឹកចិន ជាច្រើនផងដែរ។
កាសែតរបស់ប្រទេសចិន បានចេញផ្សាយថា ការដាក់ពង្រាយនាវាដឹកយន្តហោះនេះ គឺបង្ហាញឲ្យឃើញថា «ចិនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើប្រតិបត្តិការតាមលំហសមុទ្រឆ្ងាយៗ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន»។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពរំដោះប្រជាជន បានចេញផ្សាយថា កាលពីសប្តាហ៍មុន ទីបញ្ជាការសង្គ្រាមភាគខាងកើតរបស់ចិន បាននិងកំពុងធ្វើសមយុទ្ធដ៏ខ្លាំងក្លានៅលើដី ក៏ដូចជានៅក្នុងដែនសមុទ្រ និងតាមផ្លូវអាកាស ដោយគ្របដណ្តប់លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅពេលប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានជួបប្រធានសភាអាមេរិក លោក ខេវិន ម៉ាកខាធី ជួបពិភាក្សាគ្នានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅក្នុងការឈប់សម្រាកពេលធ្វើដំណើរឆ្លងកាត់ទឹកដីសហរដ្ឋអាមេរិក ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអះអាងថា កោះតៃវ៉ាន់ជាចំណែកដែនដីរបស់ចិន ហើយមិនបានបដិសេធការប្រើប្រាស់កម្លាំងទ័ព ដើម្បីចូលគ្រប់គ្រងកោះនេះនោះទេ។
លោកស្រី សៃ អ៊ីងវិន កំពុងធ្វើដំណើរត្រឡប់មកកាន់កោះតៃប៉ិវិញ បន្ទាប់ពីបានចប់កិច្ចប្រជុំជាមួយប្រទេសមួយចំនួន នៅតំបន់អាមេរិកកណ្តាល ហើយលោកស្រីបាននិយាយថា លោកស្រីមានភាពកក់ក្តៅខ្លាំងណាស់ ពេលឈប់សំចតនៅរដ្ឋកាលីហ្វ័រញ៉ា។ ចំណែកលោក ខេវិន ម៉ាកខាធី បានពិពណ៌នាជំនួបនេះថា លោកស្រី សៃ អ៊ីងវិន គឺជាមិត្តល្អដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក ។
លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងប្រជាជនអាមេរិក គឺជាកត្តាដ៏មានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះពិភពលោកសេរី ហើយវាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសេរីភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ទន្ទឹមនឹងនោះដែរ លោកស្រី សៃ អ៊ីងវិន បានថ្លែងអំណរគុណដល់លោក ខេវិន ម៉ាកខាធី ព្រមទាំងសមាជិកសភាអាមេរិកផ្សេងទៀត ដែលបានចូលរួមកិច្ចប្រជុំនេះ។
លោកស្រីបាននិយាយនៅពេលក្រោយកិច្ចប្រជុំថា «វត្តមានរបស់សមាជិកសភាអាមេរិក និងការគាំទ្រឥតងាករេរបស់សហរដ្ឋអាមេរិក គឺធានាដល់ប្រជាជនតៃវ៉ាន់ថា យើងមិនឯកោទេ ហើយយើងក៏នឹងមិនឯកោទេ»។
កិច្ចប្រជុំរវាងលោកស្រី និងប្រធានសភានេះ ត្រូវបានធ្វើឡើងនៅពេលលោកស្រីវិលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស បេលីស និងប្រទស ហ្គួតេម៉ាឡា ដែលជាសម្ព័ន្ធមិត្តផ្នែកការទូតទាំង១៣ របស់កោះតៃវ៉ាន់។
សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ទេ ចាប់តាំងពីឆ្នាំ១៩៧៩ ប៉ុន្តែ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រលើអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះតៃវ៉ាន់។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងសារជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ដោយលើកឡើងថា បញ្ហាកោះតៃវ៉ាន់ គឺជាខ្សែបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ ក្នុងន័យទំនាក់ទំនងចិន-អាមេរិក ដូច្នេះចិននឹងវិធានការតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងជំនួបរវាងលោកស្រី សៃ អ៊ីងវិន និងលោក ខេវិន ម៉ាកខាធី។
សូមរំឭកថា អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) កាលពីខែសីហា ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បង្កឲ្យចិនខឹងសម្បារយ៉ាងខ្លាំង ដោយបញ្ចេញទ័ពធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដែលរួមមានការបាញ់មីស៊ីលរំលងពីលើ និងនៅជុំវិញកោះតៃវ៉ាន់៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment