
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា អ្នកបើកបរយន្តហោះចម្បាំងរបស់យោធារុស្ស៊ីមួយគ្រឿង បានទម្លាក់គ្រាប់បែកដាក់ទីក្រុងមួយ ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ដោយសារច្រឡំទីតាំង។
អភិបាលក្រុង បេលហ្គូរូដ (Belgorod) បាននិយាយថា គ្រាប់បែកនេះបានផ្ទុះបង្កើតជារណ្ដៅដ៏ធំ មានទទឹងប្រហែល២០ម៉ែត្រនៅកណ្តាលទីក្រុងតែម្តង ដោយធ្វើឲ្យស្ត្រីពីរនាក់រងរបួស និងអគារជាច្រើនខ្នងបានរងការខូចខាត។
ចំណែកក្រសួងការពារជាតិរបស់រុស្ស៊ីវិញ បានប្រកាសថា អ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Su-34 មួយគ្រឿងនេះ បានចុចទម្លាក់គ្រាប់ពីលើអាកាស ដោយសារការភាន់ច្រឡំថា ជាទីតាំងរបស់ទាហានអ៊ុយក្រែន។
រីឯទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បាននិយាយបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង២២ និង១៥នាទីយប់ ម៉ោងក្នុងប្រទេសរុស្ស៊ី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
យោងតាមរូបថត និងឃ្លីបវីដេអូ បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញទំនាក់សង្គម បានបង្ហាញពីអគារផ្ទះល្វែងរងការខូចខាតដោយសារគ្រាប់បែក ខណៈរូបភាពមួយទៀតបង្ហាញអំពីរថយន្តមួយគ្រៀងប៉ើងទៅនៅលើដំបូលអគារនោះ។
ទីក្រុង បេលហ្គូរូដ មានចំនួនមនុស្សរស់នៅប្រមាណ ៣៧០ ០០០នាក់ និងមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ទីក្រុងនេះស្ថិតនៅភាគខាងជើងនៃទីក្រុង ខាគីវ (Kharkiv) ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន ហើយប្រជាជននៅទីនោះ កំពុងរស់នៅដោយភ័យខ្លាចចំពោះការបាញ់ផ្លោងរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីដើមឆ្នាំ២០២២។
ទីក្រុងនេះ ក៏ជាគោលដៅបាញ់ផ្លោងពីកាំភ្លើងធំ និងដ្រូន របស់អ៊ុយក្រែន ដែលកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនស៊ីវិលចំនួន៣០នាក់បានស្លាប់ និង១២០នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន។
ចំណែកយោធារុស្ស៊ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយប្រើគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំងប្រភេទ Su-34 ជាដើម ដែលអ្នកបើកបរយន្តហោះចម្បាំងប្រភេទ ភាន់ច្រឡំចុចកុងតាក់ទម្លាក់គ្រាប់បែក ដាក់ទីក្រុងក្នុងទឹកដីខ្លួនឯង បង្កឲ្យភ្លើងឆេះសន្ធោរសន្ធៅក្នុងវេលាយប់អធ្រាត្រ៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment