
ម៉ានីល៖រដ្ឋាភិបាលហ្វីលីពីនបាននិយាយថាខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសជាកន្លែងសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងប្រទេសចិន ក្នុងករណីមានសង្រ្គាមលើកោះតៃវ៉ាន់នោះទេ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានផ្តល់ព័ត៌មានបែបនេះ ក្នុងព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទាក់ទងនឹងកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក។
លោកបាននិយាយថា «យើងនឹងមិនយល់ព្រមចំពោះសកម្មភាពណាមួយ ឬសូម្បីតែសម្ភារៈមិនសមស្របតាមកិច្ចព្រមព្រៀង។ ទស្សនៈរបស់យើង គឺមិនមែនសំដៅលើប្រទេសទីបីណាមួយ ដែលខុសពីគោលបំណងសម្រាប់ការពារផលប្រយោជន៍ហ្វីលីពីននោះទេ ទាក់ទងនឹងកិច្ចព្រមព្រៀងរបស់យើងជាមួយសហរដ្ឋអាមេរិក»។
លោកបាននិយាយបន្ថែមថា ការសម្រេចចិត្តនោះ អំពីថាតើត្រូវអនុញ្ញាតឲ្យសហរដ្ឋអាមេរិករក្សាទុកសព្វាអាវុធនៅកន្លែងណាមួយក្នុងប្រទេសហ្វីលីពីនឡើយ។
លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានបញ្ជាក់ថា «ហើយខ្ញុំគិតថា នៅដំណាក់កាលនេះ គោលនយោបាយការបរទេសរបស់យើង គឺពិតជាមិត្តនឹងគ្នា ដូច្នេះហើយ ខ្ញុំគិតថា អ្វីក៏ដោយដែលមិនស៊ីសង្វាក់គ្នាជានោះ ក៏មិនស្របនឹងជំហររបស់យើងដែរ»។
យោងតាមកិច្ចព្រមព្រៀង ឆ្នាំ២០១៤ គឺជាកិច្ចព្រមព្រៀងបន្ថែម ដែលអនុញ្ញាតឲ្យកងកម្លាំងបំពេញទស្សនកិច្ចរបស់អាមេរិក នាឆ្នាំ២៩៩៨ អាចឈរជើងបណ្តោះអាសន្ន នៅតាមមូលដ្ឋានយោធារបស់ហ្វីលីពីន។
កិច្ចព្រមព្រៀងទាំងពីរនេះ ត្រូវបានធ្វើឡើងស្របតាមសន្ធិសញ្ញាការពារទៅវិញទៅមក នាឆ្នាំ១៩៥២ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល ដែលបន្ទាប់ពីទទួលបានឯករាជ្យពីនឹមអាណានិគមអស់រយៈពេលជិត៤០០ឆ្នាំរបស់អេស្ប៉ាញ។
បន្ទាប់ពីមន្ត្រីការពារជាតិជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានលើកឡើងថា ទីតាំងទាំងនោះត្រូវបានជ្រើសរើស ដើម្បីការពារភាពងាយរងគ្រោះរបស់ហ្វីលីពីន ស្ថិតនៅភាគខាងជើងប្រទេសក្បែរជិតកោះតៃវ៉ាន់ ទើបសមាជិកព្រឹទ្ធសភាបានឆ្លើយតបថា នៅភាគខាងជើងងាយរងគ្រោះ ប៉ុន្តែលោកជាសមាជិកប្រចាំភាគខាងជើង ហើយយល់ថា ងាយរងគ្រោះណាស់នោះទេ ខណៈអ្នកនេសាទហ្វីលីពីន នៅតាមសមុទ្រ មិនត្រូវបានរំខានពីនរណាម្នាក់ឡើយ។
ចំណែកមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ទៀត បាននិយាយថា ការដាក់កងទ័ពអាមេរិកនៅភាគខាងលិចរបស់ប្រទេស ដោយសារហ្វីលីពីនកំពុងគិតពីសមត្ថភាពកម្លាំងទ័ពរបស់ខ្លួននៅលើក្នុងកោះនោះ។
ការអត្ថាធិប្បាយរបស់លោក អេនរិក ម៉ាណាឡូ គឺធ្វើតាមការកត់សម្គាល់ស្រដៀងគ្នារបស់ប្រធានាធិបតីហ្វីលីពីន ហ្វែឌីណង់ ម៉ាកូស (Ferdinand Marcos) ដែលកាលពីសប្តាហ៍មុនបានព្យាយាមដោះស្រាយការភ័យខ្លាចពីទីក្រុងប៉េកាំង ទើបធ្វើកិច្ចព្រមព្រៀងឲ្យបើកមូលដ្ឋានទ័ពអាមេរិកថ្មី ចំនួនបួនកន្លែងលើទឹកដីហ្វីលីពីន អាចបង្កនាំឲ្យមានភាពតានតឹងកាន់តែច្រើន និងស្ថិរភាពនៅក្នុងតំបន់។
លោកបាននិយាយថា «ប្រតិកម្មរបស់ចិនពិតជាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះពួកគេមានការព្រួយបារម្ភ។ ប៉ុន្តែហ្វីលីពីននឹងមិនអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់សកម្មភាពវាយលុកណាមួយនោះទេ។ កងទ័ពទាំងនេះនឹងត្រូវបានប្រើដើម្បីជួយហ្វីលីពីនតែប៉ុណ្ណោះ ប្រសិនបើប្រទេសនេះត្រូវការជំនួយផ្នែកយោធា។
ចាប់តាំងពីការគ្រប់គ្រងរបស់អ្នកកាន់តំណែងមុនលោក ហ្វឺឌីណង់ ម៉ាកូស ទីក្រុងម៉ានីលបានរៀបចំផែនការជាផ្លូវកណ្តាលមួយ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងប្រើប្រាស់មហាអំណាចទាំងពីរនេះដើម្បីផលប្រយោជន៍ហ្វីលីពីន
សហរដ្ឋអាមេរិកបានប្រឹងពង្រឹងសម្ព័ន្ធភាពជាមួយហ្វីលីពីន ចាប់តាំងពីបានអនុម័តយុទ្ធសាស្ត្រការប្រកួតប្រជែងអំណាចជាមួយរុស្ស៊ី និងចិន នៅក្នុងឆ្នាំ២០១៧។
ស្របពេលជាមួយគ្នានេះដែរ បញ្ហាកោះតៃវ៉ាន់ ដែលទទួលបានការគាំទ្រដោយបើកចំហ ប៉ុន្តែក្រៅផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) បានលុបបំបាត់ជាបន្តបន្ទាប់នូវគោលនយោបាយជាយុទ្ធសាស្ត្រមិនច្បាស់លាស់របស់ខ្លួន ដែលមានជាយូរមកហើយ ដើម្បីការពារកោះតៃវ៉ាន់ ក្នុងករណីចិនព្យាយាមប្រើកម្លាំងទ័ពចូលកាន់កាប់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាខេត្តបំបែកខ្លួន។
តាមពិតទៅ អាមេរិកបានលុបចោលសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយតៃវ៉ាន់ តាំងពីឆ្នាំ១៩៧៩ម្លេះ នៅពេល ទទួលស្គាល់រដ្ឋាភិបាលចិនស្របច្បាប់ និងទទួលស្គាល់គោលការណ៍ចិនតែមួយ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយថា ខ្លួនចង់បង្រួបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ក្រោមរចនាសម្ព័ន្ធនៃ ប្រទេសមួយប្រព័ន្ធពីរ ដែលនឹងរក្សាប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមរបស់តៃវ៉ាន់ និងប្រព័ន្ធនយោបាយសេរី។ ប្រព័ន្ធស្រដៀងគ្នានេះត្រូវបានដាក់ឲ្យដំណើរការនៅពេលហុងកុង និងម៉ាកាវ ត្រូវបានបង្រួបបង្រួមជាមួយប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការគ្រប់គ្រងដោយអាណានិគមអឺរ៉ុប អស់ជាច្រើនសតវត្ស៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment