
សហភាពអឺរ៉ុប (EU) កំពុងតែបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ប៉ុន្តែក៏មិនឆ្ងាយប៉ុន្មានពីសហរដ្ឋអាមេរិកនោះទេ ដោយសារភាគីទាំងពីរមានទំនាក់ទំនងនយោបាយ និងវប្បធម៌ជិតស្និទ្ធ។ បញ្ហានេះពិតជាពិបាកនៅពេលដែលភាពតានតឹងរវាងអាមេរិកនឹងចិនកាន់តែកើនឡើងក៏ដូចជាប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយកាលពីចុងខែមីនាថា “វាច្បាស់ណាស់ថាទំនាក់ទំនងរបស់យើងកាន់តែឆ្ងាយនិងពិបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះបាននិយាយថា ចិនមានតួនាទីធំមួយក្នុងការស្វែងរកច្រកផ្លូវឆ្ពោះទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៣ថ្ងៃ។
ថ្លែងក្នុងពិធីជួបជុំមួយជាមួយសហគមន៍ពលរដ្ឋបារាំងនៅឯទីក្រុងប៉េកាំង មុនបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីបារាំងបានលើកឡើងថា បារាំងនឹងព្យាយាមស្វែងរកការសហការជាមួយចិននៅក្នុងទំនួលខុសត្រូវរួមដើម្បីសន្តិភាពនិងស្ថិរភាពនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ដូច្នេះថា «ដោយទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដូចដែលយើងទាំងអស់គ្នាបានឃើញថ្មីៗនេះ ចិនអាចដើរតួនាទីដ៏សំខាន់មួយ» ហើយលោកក៏បានកត់សម្គាល់អំពី ការដែលចិនប្រកាន់ជំហរប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ក៏ដូចជាសំណើផែនការសន្តិភាពរវាងទីក្រុងកៀវ នឹងទីក្រុងមូស្គូផងដែរ។
វត្តមានលោក ម៉ាក្រុង នៅទីក្រុងប៉េកាំងនាពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូង ដោយប្រធានាធិបតីបារាំងនៅប្រទេសចិន ក្នុងរយៈពេល៤ឆ្នាំ ខណៈប្រធានបទនៃកិច្ចពិភាក្សាត្រូវគេរំពឹងថា នឹងគ្របដណ្តប់ដោយបញ្ហាសង្រ្គាមអ៊ុយក្រែន។ បើតាមសេតវិមាន មុនពេលធ្វើដំណើរមកដល់ចិន លោក ម៉ាក្រុង ក៏បានពិភាក្សាអំពីទស្សនកិច្ចនេះ ហើយនិងការគាំទ្រសម្រាប់អ៊ុយក្រែន អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ផងដែរ៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment