
កង់បេរ៉ា៖ កប៉ាល់ពាណិជ្ជកម្មរបស់ជប៉ុនមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ហើយបានលិចធ្វើឲ្យអ្នកទោសកំឡុងសង្គ្រាមលោកលើកទី២ស្លាប់ទាំងអស់ ត្រូវបានរកឃើញនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាដ ម៉ាលីស (Richard Marles) បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ បង្ហោះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះថា នាវាដឹកទំនិញឈ្មោះ ម៉ុនតេវីដេអូ ម៉ារ៉ុ (Montevideo Maru) ត្រូវបានរកឃើញនៅឆ្នេរសមុទ្រភាគពាយព្យនៃកោះ លូហ្ស៊ូន (Luzon) របស់ប្រទេសហ្វីលីពីន នៅជម្រៅទឹកជាង៤ ០០០ម៉ែត្រ ក្នុងសមុទ្រចិនខាងត្បូង។
លោកបាននិយាយថា «ការរកឃើញនេះបានឈានដល់ទីបញ្ចប់នៃសោកនាដកម្មដ៏បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រដែនសមុទ្ររបស់ប្រទេសអូស្ត្រាលី»។
នាវាមួយគ្រឿងនេះកំពុងតែដឹកជញ្ជូនអ្នកទោសសង្គ្រាមប្រមាណ១ ០៦០នាក់ ក្នុងនោះមានទាហានអូស្ត្រាលីចំនួន៨៥០នាក់ផងដែរ ដោយដំ៖រចេញមកពី១៦ប្រទេស ដូចជាប្រទេស ប៉ាបូ ញូវហ្គីនៀ ក្នុងទិសដៅឆ្ពោះទៅកាន់កោះ ហៃណា របស់ចិន ប៉ុន្តែពេលនោះស្ថិតក្រោមការត្រួតត្រារបស់ជប៉ុន។ នាវាដឹកអ្នកទោសសង្គ្រាមមួយគ្រឿងនេះ ត្រូវនាវាមុជទឹករបស់យោធាអាមេរិកបាញ់ពន្លិច នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៤២ ហើយធ្វើអ្នកនៅនាវាស្លាប់ទាំងអស់តែម្តង។
លោកឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានពន្យល់ថា «ការរកមិនឃើញនូវទីតាំងច្បាស់លាស់របស់នាវា ម៉ុនតេវីដេអូ ម៉ារ៉ុ បានធ្វើឲ្យការងារស្វែងទាហានបាត់ខ្លួននៅតែបន្តសម្រាប់គ្រួសារអ្នកបាត់បង់ជីវិតទាំងនោះ»។
អាជ្ញាធរអូស្ត្រាលី បានសម្តែងការកោតសរសើរដល់អ្នកចូលរួមស្វែងរកនាវាមួយគ្រឿងនេះ រួមទាំងអ្នកឯកទេសខាងអង្កេតទឹកជ្រៅ និងមន្ត្រីយោធានៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអូស្ត្រាលី ព្រមទាំងអរគុណដល់ពួកគេសម្រាប់ការបិទបញ្ចប់នូវការងារស្វែងរកអ្នកបាត់បង់ជីវិតអស់រយៈពេល៨១ឆ្នាំកន្លងមកហើយ។
ចំណែកមេបញ្ជាការកងទ័ពអូស្ត្រាលីវិញ ឧត្តមសេនីយ៍ទោ សៃម៉ុន ស្តួត (Simon Stuart) បាននិយាយថា «ខ្ញុំសូមអរគុណដល់ក្រុមអ្នកស្រាវជ្រាវ ដែលបានខិតខំប្រឹងប្រែង រួមទាំងក្រុមស្វែងរកជនបាត់ខ្លួនក្នុងសង្គ្រាម ព្រោះសេចក្តីសង្ឃឹមនៅតែមានក្នុងការស្វែងរកកន្លែងលិច របស់នាវាឈ្មោះ ម៉ុនតេវីដេអូ ម៉ារ៉ុ»។
លោកឧត្តមសេនីយ បានមានប្រសាសន៍បន្ថែមថា «ការខាតបង់បែប ដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍កន្លងហើយនេះ បានរំឭកយើងទាំងអស់គ្នាឲ្យនឹកឃើញអំពីតម្លៃជីវិតមនុស្សបាត់បង់ក្នុងសង្គ្រាម»។
រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនថូនី អាលបានីស (Anthony Albanese) បានមានប្រសាសន៍ថា «កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរហូតរកឃើញននាវានេះ វាបញ្ជាក់ពីការពិតដ៏យូរអង្វែងនៃការសន្យាជាដ៏ឧឡារិករបស់ប្រទេសអូស្ត្រាលី ក្នុងការចងចាំជានិច្ច និងផ្តល់កិត្តិយសជានិច្ច ដល់អ្នកដែលបានបម្រើប្រទេសរបស់យើង។ នេះគឺជាទឹកចិត្ត និងស្មារតីនៃការចងចាំមិនភ្លេចរបស់យើង»៕








Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment