
បាងកក៖ អតីតនាយករដ្ឋីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគាររយៈ ៨ឆ្នាំនោះ ព្រះមហា ក្ស ត្រ ថៃ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំ ការលើកលែងទោសពី មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
មហាសេដ្ឋីជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មានវ័យប្រមាណ ៧៤ឆ្នាំ បានដាក់ពាក្យសុំការលើកលែងទោសពីព្រះមហាក្សត្រជុំវិញ ដិយសារស្ថានភាពនៃជំងឺប្រចាំកាយ។ មហាសេដ្ឋី និងអតីតមេដឹកនាំល្បីល្បាញរបស់ថៃរូបនេះ ត្រូវបានតុលាការកំពូលថៃផ្តន្ទាទោស ដាក់ ពន្ធនាគារមានរយៈពេល ៨ឆ្នាំ ពីបទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ កាលលោកកាន់អំណាច ក្រោយមកលោកបាននិរទេសខ្លួនរស់នៅក្រៅប្រទេស អស់ពេលប្រហែល ១៥ឆ្នាំ និងវិលត្រឡប់ចូលប្រទេសកំណើតវិញ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននញ្ជូនទៅឲ្យតុលាការកាត់ទោស ដើម្បីកាត់ទោសតែម្តង។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីរដង និងត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារយោធានៅឆ្នាំ ២០០៦ ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីសប្តាហ៍មុនភ្លាមៗ បន្ទាប់ពីបានវិលត្រឡប់មកព្រះរាជាណាចក្រថៃវិញជាលើកដំបូងចាប់តាំងពីឆ្នា២០០៨។
តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា «ព្រះមហាក្សត្រទ្រង់បានព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោសលើលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទណ្ឌិតឲ្យជាប់ពន្ធនាគាររយៈពេលត្រឹមតែ ១ឆ្នាំ ដើម្បីឲ្យប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន»។
មហាសេដ្ឋីទូរគមនាគមន៍ និងម្ចាស់ក្លឹបបាល់ទាន់ Manchester City លោក ថាក់ស៊ីន គឺជាបុគ្គលដ៏មានឥទ្ធិពលបំផុតមួយរូប ប៉ុន្តែមានការបែកបាក់គ្នាក្នុងប្រវត្តិសាស្ត្រថៃ។ សម្រាប់ប្រជាជនថៃ នៅតាមតំបន់ជនបទរាប់លាននាក់ បានគាំទ្រចំពោះគោលនយោបាយប្រជានិយមរបស់គាត់នៅដើមទសវត្សរ៍ឆ្នាំ២០០០ ប៉ុន្តែលោកថាក់ស៊ីន ត្រូវជេរប្រមាថដោយស្ថាប័នរាជានិយម ដែលមានការគាំទ្រយោធារបស់ប្រទេសផងនោះ ត្រូវបានធ្វើរដ្ឋប្រហាយោធាទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីតែម្តង។
សូមបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្រោយធ្វើដំណើរតាមជើងយន្តពិសេស គ្រាន់តែចុះចតនៅព្រលានយន្តហោះល្បីមួយក្នុងប្រទេសថៃ៕




Tags
Share
Related News

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment