
ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងលេងបណ្តាញសង្គមនានា បញ្ឈប់ការដេញដោលរឿងបទចម្រៀង «មរណៈភាពស្វាមី ជ័យវរ្ម័នទី៧» ជាបន្តទៀត ព្រោះក្មួយស្រី មាស សុខសោភា បានទទួលស្គាល់នូវកំហុសឆ្គង ដោយធ្វើការសុំទោស និងបានលប់បទចម្រៀងនេះចេញពីក្នុងហ្វេសប៊ុក និងយូធូបអស់ហើយ យើងមិនគួរធ្វើរឿងបន្ថែមលើរឿងឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «សម្តេចបានមើលហ្វសប៊ុករបស់ អ្នកចម្រៀង មាស សុខសោភា បានភ្ចាប់នឹងការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលផ្តល់មតិ ឬហៅថា Comment ថា «គួរតែចាត់ការលើផ្លូវច្បាប់»។ សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ខ្ញុំសូមអង្វរកគ្នាបានជាជ្រុលជ្រុះទៅហើយគ្នាបានសុំទោស និងបានដកចេញឥឡូវចាំបាច់ត្រូវធ្វើរឿងហ្នឹងឱ្យទៅជារឿងបន្ថែមលើរឿងទេ «កុំរុញឱ្យខ្លោច កុំរួចឱឆៅ» ស្ងប់ស្ងៀមទៅគ្នាបានទទួលស្គាល់កំហុសហើយ ហើយប្រហែលជាគ្នាជឿតាបសសក់សរណាមួយនៅឯព្រះវិហារ យលសប្តិឃើញអីបានជាឱ្យគ្នានិពន្ធបទចម្រៀងនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គ្រាន់តែចាប់ផ្តើមចំណងជើងមកវាខុសតែម្តង មរណៈភាពស្វាមី ជ័យវរ្ម័នទី៧ អញ្ចឹងបើនិយាយពីព្រះមហាក្សត្រយើងត្រូវប្រើពាក្យរាជស័ព្ទមិនមែនប្រើពាក្យ មរណៈភាពទេ គឺសោយទីវង្គត» គ្រាន់តែចេញមកវាខុស ហើយក្រុមជំនួយការ និងអ្នកនិពន្ធរបស់គាត់ពិតជាខ្សោយខ្លាំងណាស់ និងគ្មានឯកសារយោងួទេ។
សម្តេចតេជោមានប្រសាសន៍ទៀតថា «សម្តេចមិនព្យាយាមធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេ គ្រាន់តែអ្វីដែលសម្តេចសុំត្រឡប់មកវិល គឺបងប្អូនជនរួមជាតិទាំងអស់បញ្ឈប់ត្រឹមប៉ុណ្ណឹង ដោយអ្នកចម្រៀង អ្នកនាង មាស សុខសោភា បានសុំទោសហើយដកតាមហ្វេសប៊ុក និងយូធូប ប៉ុន្តែយើងទៅវិញទេ បើមានកុំយកទៅចាក់តទៅទៀតលប់ចោលទៅ កុំទុកវាទៀត បើចេះតែបន្តវានៅបន្តកើតរឿងហ្នឹង»។ សម្តេចតេជោបញ្ជាក់ថា «ប្រតិកម្មនានាត្រូវបញ្ឈប់ត្រឹមណឹង មិនគួរបន្តដំណើរទៅមុខទៀតទេ ផ្លូវច្បាប់ ឬមិនផ្លូវច្បាប់ ព្រោះនាងសុំទោស និងបានដកចេញអស់ហើយដែរ»៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment