
ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះបានសរសេរអត្ថបទមួយបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា «ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាព របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី»។
ក្នុងអត្ថបទនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានបកស្រាយដូចខាងក្រោម៖
១- មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ «យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ «យុទ្ធសាស្ត្របញ្ចកោណ» ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
២- ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន (កម្ពុជាអធិបតេយ្យ និងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់ និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់ បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី ២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា «គម្ពី» ទី៣ ដែលតាមគោលការណ៍ និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។
៣- រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…) តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង (…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។»
៤- រីឯដំណាក់កាលទី១វិញ គឺជាអ្វីដែលរាជរដ្ឋាភិបាល «ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវអនុវត្តពីពេលនេះតទៅ និងសម្រាប់រយៈកាលខ្លី ពី៥ទៅ៧ឆ្នាំខាងមុខ។ នៅក្នុងចំណោមវិធានការគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ, ការយកចិត្តទុកដាក់ទៅលើប្រជាជន «អ្នកលំបាក» ជាងគេ គឺជាអាទិភាពចំបង។
ជាក់ស្តែង ដូចដែលឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤សីហាសប្តាហ៍មុន និងកាលពីម្សិលមិញ ថ្ងៃទី២៨សីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច, ពង្រឹងសន្ទុះនៃការបង្កើតការងារឲ្យបានច្រើន, ពង្រឹងសមធម៌សង្គម, ពង្រឹង គុណភាពនៃវិស័យអប់រំ និងសុខាភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល…។ ទាំងនេះ ស្តែងឲ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងនេះក៏ស្តែងឲ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះ អ្នកដែលនៅក្នុងសង្គមយើង មានជីវភាពលំបាកជាងគេ រួមមានដូចជា កម្មករ-កម្មការិនី បណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចំការ។
៥- ក្នុងគ្រាបច្ចុប្បន្ន នៅក្នុងស្ថានការណ៍មួយដុនដាបខ្លាំងនៃសេដ្ឋកិច្ចពិភពលោក តំបន់ និងជាតិ, រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តដាក់ចេញនូវ «គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០%» បង្រួមវិសមភាព សេដ្ឋកិច្ចនិងសង្គម, រក្សាកំណើនសេដ្ឋកិច្ច និងទន្ទឹមនេះ ពង្រឹង ប្រព័ន្ធសន្តិសុខសង្គម ដោយគិតគូរជាពិសេស ដល់អ្នកដែលមានជីវភាពលំបាកលំបិនជាងគេ។ ដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិយើង, សុទិដ្ឋិនិយម ទំនុកចិត្ត និង ក្តីសង្ឃឹម របស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment