
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញាំផ្ញើរទៅបុគ្គល ឆាំ ឆានីថា "លោកឯងនៅប្រទេសក្រៅមែន ក៏ប៉ុន្តែសម័យឥឡូវនេះ គ្មានអ្វីពិបាកទេ លោកត្រូវចាំថា ចំពោះយុទ្ធនាការ Facebook ដោយមានការផ្តួចផ្តើមបីចំណុច ដើម្បីប្រឆាំងជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ គ្រាន់តែចេញ ១ម៉ោងវាមានក្នុងហោប៉ៅរួចជាស្រេច"។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅលោក ឆាំ ឆានី ថា "លោកឯងចង់ស្តាប់សម្លេងខ្ញុំចាក់ឲ្យលោក ឆាំ ឆានី បានដឹងភ្លាម"។ សម្តេចតេជោបន្តថា "លោក ឆាំ ឆានី ឯងចេញបានត្រឹមតែ ១ម៉ោង គឺវាមាននៅក្នុងហោប៉ៅខ្ញុំរួចជាស្រេចទៅហើយ។ ចង់លោកឯងណែនាំយ៉ាងម៉េច.....? ថាសម្តេចក្រឡាហោម ស ខេង បានបំពេញភារកិច្ចរបស់គាត់ហើយ ប៉ុន្តែ ហ៊ុន សែនទេទៅសហការជាមួយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះមានគណបក្សពីរមិនបានចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ រួចហើយអញ្ចេះៗ.......លោកឯង! អញ្ចឹងទើបមានចេញហ្វេសប៊ុកមក ដោយទទួលបានការណែនាំដោយជាក់លាក់។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបុគ្គល ឆាំ ឆានី ទៀតថា "លោកឯងនៅប្រទេសក្រៅមែន ក៏ប៉ុន្តែសម័យឥឡូវនេះ គ្មានអ្វីពិបាកទេ លោកត្រូវចាំ" ណែនាំឲ្យធ្វើដូចៗគ្នាដោយយកបីទម្រង់ អ្នកណាធ្វើទម្រង់ណាក៏បានឲ្យតែវ៉ៃក្បាល ហ៊ុន សែន ទៅជាអញ្ចឹងទៅ។
សម្តេចតេជោ បានបញ្ជក់ជូនថា "កម្ពុជាមានច្បាប់ មានទម្លាប់ គណបក្សប្រជាជន គឺជាគូរប្រកួតមួយគ្មានចំណងទាក់ទងអ្វីជាមួយការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញទេ។ ឯរាជរដ្ឋាភិបាលក៏មិនអាចទៅត្រួតត្រាទីលើស្ថានប័នធម្មនុញ្ញដែលមានគណៈកម្មការជាតិរៀបចំការបោះជាមួយក្រុមប្រឹក្សាធម្មនុញ្ញទេ"។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសង្គត់ធ្ងន់ៗថា "សូមកុំរញ៉េរញ៉ៃជាមួយបាតុកម្មស្អីៗ សូមកុំរញ៉េរញ៉ៃ សាររបស់ខ្ញុំនៅមានតម្លៃដោយមិនចាំបាច់ចេញសារទី២ទេ។ ត្រូវចាប់យកទាំងអស់អ្នកណាក៏ដោយឲ្យតែបំផ្លាញស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អត់មានលើកលេងទេ ត្រូវចាប់យកទាំងអស់"។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា "រឿងរបស់លោកឯង មកចង់បំផ្លាលសន្តិសុខជាតិហើយស្របពេលកំពុងធ្វើស៊ូហ្គេមទៀត រួចថាទោះបីក្រសួងមហាផ្ទៃមិនឲ្យធ្វើនៅតែធ្វើ"។ សម្តេចតេជោ បញ្ជាក់ថា "គុករងចាំស្វាគមន៍ អាហ្នឹងត្រូវនិយាយគ្នាឲ្យច្បាស់ចឹង" ហើយនៅភ្នំពេញមានអ្នកជ្រុលនិយមម្នាក់ដែលបង្ករឿងមិនចេះចប់ហើយថ្ងៃមុនថា "គុកដាក់បានតែអ្នកណា អ្នកណា....គឺអត់ទេស្វាគមន៍អ្នកឯងសារជាថ្មី ដើម្បីឲ្យត្រឡប់ចូលគុកវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់កុំឆាញ់បោកក្រុមជ្រុលនិយម មកងាប់ ឬក៏មកជាប់គុកជំនួសគេ ដោយសារតែកំហុសធ្វើខ្លួនឯង។ សម្តេចមិនចង់តមាត់តកជាមួយអ្នកណាទេ ប៉ុន្តែមានកាតព្វកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយមានសិទ្ធគ្រប់គ្រង ថែទាំសណ្តាប់ធ្នាប់សម្រាប់មនុស្ស ១៧លាននាក់ មិនមែនសម្រាប់បក្សលោកឯងមួយនោះទេ។
សូមជម្រាបថា នៅព្រឹក ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅខណ្ឌឫស្សីកែវ រាធានីភ្នំពេញ៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment