![](http://aemsj.asia/uploads/post_photo_1686125915.jpg)
កណ្តាល៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅឯកអគ្គរាជទូតវៀត ឲ្យប្រយ័ត្នឲ្យមែនទែនទណ្ឌិត សម រង្ស៊ី ប្រើប្រាស់លិខិតឆ្លងដែនបារាំង បន្លំចូលមកប្រទេសវៀតណាម តាមរបៀបជាភ្ញៀវទេសចរណ៍ ក្នុងគោលបំណងបង្កើតនូវស្ថាភាពបង្កឲ្យមានបញ្ហាចលាចលផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើទៅអគ្គរាជទូតវៀតណាមយ៉ាងដូច្នេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមផងថា មានអាម៉ាគ្រឿងនោះវាប្រើប្រាស់ប៉ះស្ព័របារាំងបន្លំចូល ព្រោះមានម្នាក់បានបាយជាមួយអាម្នាក់ហ្នឹងធ្វើម៉េចឲ្យ ហ៊ុន សែន ខឹងវានឹងរកវិធីចូលប្រទេសវៀតណាម"។ សម្តេចតេជោ ហ៊ុន សែន បន្ថែមឬៀតថា "អញ្ចឹងសូមឯកឧត្តម អគ្គរដ្ឋទូតជូនដំណឹងទៅជាផ្លូវការទៅ"។
ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនឯកឧត្តមអគ្គរាជទូតវៀតណាមដោយចំហរថា "គេមានផែនការចូលមកម៉ាឡេស៊ី ភាគីម៉ាឡេស៊ីគេឲ្យចេញ ,គេមានផែនការចូលស្រុកថៃ ,គេមានផែនការចូលទៅវៀតណាមទៀត តាមរយៈប៉ះស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ការបង្កើតនូវស្ថានភាណ"។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា "បើសិនជាចូលវៀតណាមមែនស្នើចាប់ឲ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួនយើងមានទំនាក់ទំនងទាក់ទងជាមួយនឹងបញ្ហាហ្នឹង និងសូមជម្រាបជូនឲ្យហើយ"។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា "កាលពីឆ្នាំ២០១៩ អ្នកឯងប្រកាសចូលចាប់នាយករដ្ឋមន្ត្រីហើយប្រកាសឲ្យកងទ័ពបង្វែកកាណុងបាញ់រដ្ឋាភិបាល អញ្ចឹងមិនឲ្យបង្វែរកាណុងបាញ់ BM21 ម៉េចមិនកើត ហើយមានបានដកហូតសម្តីរបស់អ្នកឯងចេញហើយឬនៅ? បើមិនទាន់ដកហូតសម្តីនឹងទេ នៅតែប្រើពាក្យបាញ់ BM21 អាហ្នឹងជាជម្រើសចុងក្រោយ ព្រោះអ្នកចង់ចូលមកធ្វើសង្គ្រាម"។
សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា "សុំអ្នកទាំងឡាយ ជាពិសេសក្រុមអ្នកវិភាគឲ្យមើលឃើញនូវទស្សនៈប្រវត្តិសាស្ត្រស្តីពីការវិភាគ ហេតុអីត្រូវប្រើ BM21 ដោយសារអ្នកឯកមានបំណងធ្វើរដ្ឋប្រហារ ចង់មកធ្វើសង្គ្រាម អ្នកចង់មកចាប់ហ៊ុន សែន និងអំពាវនសវឲ្យកម្លាំងប្រដាប់អាវុធបាញ់ហ៊ុន សែន"។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "បើវាចូលប្រទេសវៀតណាម ហើយវៀតណាមអត់ចាប់ឲ្យយើងមានបញ្ហាជាមួយគ្នាមិនខាននិយាយដោយត្រង់"៕
Tags
Share
Related News
![](http://aemsj.asia/uploads/post_photo_1693558597.jpg)
រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន
![](http://aemsj.asia/uploads/post_photo_1693558539.jpg)
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ
![](http://aemsj.asia/uploads/post_photo_1693278169.jpg)
ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម
![](http://aemsj.asia/uploads/post_photo_1692935177.jpg)
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”
![](http://aemsj.asia/uploads/post_photo_1691408029.png)
សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
![](http://aemsj.asia/uploads/post_photo_1690691960.jpg)
សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត
![](http://aemsj.asia/uploads/post_photo_1690361427.jpg)
សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”
![](http://aemsj.asia/uploads/post_photo_1689487009.jpg)
លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង
![](http://aemsj.asia/uploads/post_photo_1689479129.jpg)
ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ
![](http://aemsj.asia/uploads/post_photo_1689469485.jpg)
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក
![](http://aemsj.asia/uploads/post_photo_1688886696.jpg)
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»
![](http://aemsj.asia/uploads/post_photo_1688285455.jpg)
សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ
![](http://aemsj.asia/uploads/post_photo_1688029590.jpg)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»
![](http://aemsj.asia/uploads/post_photo_1688027506.jpg)
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល
![](http://aemsj.asia/uploads/post_photo_1687578475.jpg)
សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង
![](http://aemsj.asia/uploads/post_photo_1686544450.jpg)
រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ
![](http://aemsj.asia/uploads/post_photo_1686290713.png)
សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ
![](http://aemsj.asia/uploads/post_photo_1686196028.jpg)
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ
![](http://aemsj.asia/uploads/post_photo_1685678097.png)
អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News
![](http://aemsj.asia/uploads/post_photo_1694711156.jpg)
![](http://aemsj.asia/uploads/post_photo_1693720453.jpg)
![](http://aemsj.asia/uploads/post_photo_1693719905.png)
![](http://aemsj.asia/uploads/post_photo_1693719575.png)
![](http://aemsj.asia/uploads/post_photo_1692854320.jpg)
![](http://aemsj.asia/uploads/post_photo_1685595846.png)
![](http://aemsj.asia/uploads/post_photo_1693577509.jpg)
![](http://aemsj.asia/uploads/post_photo_1692783611.png)
Comment