
កំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសាខាបក្សភូមិ និងក្រុមបក្ស ចំនួនប្រមាណ ៨ពាន់នាក់។
ពិធីជួបសំណេះជាមួយសមាជិក សមាជិកា ខាងលើ បានរៀបចំធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងបរិវេន វត្តពោធិ៍វង្ស ហៅវត្តជីនីក ឃុំស្នាមប្រធ្លោះ ស្រុកកោះសូទិន។
នាឱកាសនោះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពូជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជជនកម្ពុជា បានរំដោះប្រទេសជាតិ ចេញពីភ្នក់ភ្លើងសង្គ្រាមបនប្រល័យពួជសាសន៍ ប៉ុល ពត និងបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជាទាំងស្រុង នៅឆ្នា១៩៩៨ ក្រោមគោលនយោបាយ "ឈ្នះ-ឈ្នះ"។ ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានធ្វើបានធ្វើឲ្យប្រទេសជាតិបានការរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូធាស្ថិតក្រោមដំបូលសន្តិភាព។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សាខាបក្សភូមិ និងក្រុមបក្ស ទូទាំងស្រុកកោះសូទិន ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន បានថ្លែងថា "សព្វថ្ងៃនេះគណបក្សប្រជាជនកម្ពុជា មានក្រុមការងារយុវជនផ្តល់អាហាររូបករណ៍ជួនដល់កូនចៅដែលជាសមាជិក សមាជិកាគណបក្សរបស់យើងដែលខ្វះលទ្ធភាពបន្តការសិក្សាថ្នាកឧត្តមសិក្សា។ ដូច្នេះបងប្អូនសមាជិក សមាជិកាអាចធ្វើការទំនាក់ទំនងជាមួយក្រុមការងារបក្សឃុំ ស្រុក ដើម្បីទទួលបានព័ត៌មានបន្ថែម ស្តីពីអាហាររូបករណ៍នេះ"។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងទៀតថា ក្នុងសម័យតេជោរប្រទេសជាតិយើងកំពុងទទួលបានការរីកចំរើនយ៉ាងខ្លាំង និងត្រូវការអ្នកមានចំណេះដឹងពិតប្រាកដ ដើម្បីចូលរួមធ្វើកិច្ចការងារលើកស្ទួយមុខមាត់ប្រទេសជាត ដោយមិនប្រកាន់ឡើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន បានបញ្ជាក់ថា "សូមបងប្អូនសមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលមានសិទ្ធត្រូវនាំគ្នាអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕








Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment