
សមាគមនអេឡិចត្រូនិច អេ អ៊ី អឹម អេសជេ ( AE MSJ ) សូមប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថាបានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។ សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment