
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាភូមិសាស្ត្រនយោបាយកំពុងក្លាយជាបញ្ហាក្តៅគគុក «សង្គ្រាម» មិនមែនបញ្ហាតែសង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុកក្រែនប៉ុណ្ណោះទេ ប៉ុន្តែក្នុងតំបន់អាស៊ីកំពុងជាគោលដៅ នៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «ឥឡូវប្រទេសមួយចំនួនបានប្រកាសបញ្ជូននាវាឱ្យចូលមកកាន់តែគៀកភូមិសាស្ត្រអាស៊ីអាគ្នេយ៍ហើតម្រង់ខ្ពស់ទៅរកសមុទ្រចិនខាងត្បូង បន្ថែមលើនោះសម្ព័ន្ធភាពខ្នាតតូចទាក់ទិនការប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក អង្គគ្លេស និងកាណាដា ក៏កំពុងក្លាយជាកង្វល់របស់អាស៊ាន និងបណ្តារប្រទេសក្នុងតំបន់ ព្រោះថា “អាស៊ាន” មានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងប្រឆាំងការរីកសាយអាវុធនុយក្លេអ៊ែរ»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា «ប្រសិនបើវាមិនមានហនិភ័យអ្វីក៏វាជាចំណុចនៃការចាប់ផ្តើមរត់ប្រណាំងផ្នែកសព្វាវុធប្រកបដោយគ្រោះថ្នាក់»។ សម្តេចតេជោ ហ៊ុន សែន បានយលថា «ប្រសិននៅបន្តស្ថានភាពបែបនេះតទៅទៀតពិភពលោកប្រឈមនឹងគ្រោះថ្នាក់កាន់តែធំ ក៏ប៉ុន្តែនៅតែមានសុច្ឆន្ទៈថា ពិភពលោកនឹងរកការស្រុះស្រួលគ្នាមួយដើម្បីគ្រប់គ្រងរទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយចិន ត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ ហើយចៀសវាងឱ្យបាននូវការកកើតឡើងវិញសង្គ្រាមលោក ប៉ុន្តែឥឡូវសង្គ្រាមត្រជាក់បានកើតរួចទៅហើយ តែត្រូវទប់ស្កាត់វាកុំឱ្យក្លាយទៅជាហានិភ័យនៃសង្គ្រាមដែលប៉ះទង្គិចដោយអាវុធណាមួយ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការណាតូធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូហាក់កំពុងឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិចរបស់យើងក្រោមគ្រប់រូបភាព ដែលជាកង្វល់ ប៉ុន្តែយ៉ាងណាក៏ដោយទោះបីមានបញ្ហាប្រឈមផ្នែកទាន់ទិននឹងការបំរ៉ែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់បញ្ហាភូមិសាស្ត្រនយោបាយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា «កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៧យ៉ាងយូបំផុត ហើយបន្តទៅយើងដើរដល់គោលដៅបង្កើតប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចអ្វីដែលដាក់ចេញជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ចដែលយើងកំពុងមានសព្វថ្ងៃនេះ បានផ្តល់ឱកាសដល់យើងឈានដល់គោលដៅនោះ»៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment