
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នេះ នៅវិមាន៧មករា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា។
នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកជំទាវ ដែលបានអញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវ ចាកចេញពីកម្ពុជា ទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំស្រីលង្កា និងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា រយៈកាលដ៏លំបាក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងការពេញចិត្តចំពោះ សហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង មានភាពល្អប្រសើរ ជាពិសេសការប្រៀបប្រឆាំង និងកូវីដ-១៩ ដែលជាមហន្តរាយធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង ៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ។
ក្នុងការងារជិត៤ឆ្នាំដ៏លំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសំដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាលក៏ដូចជាពី មន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប។ លោកជំទាវ ក៏បានរំលឹកអំពីការដែលបានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកចំហ ពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹក និងថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមក ជាពិសេស ការដែលបានជួយក្នុងគ្រោះមន្តរាយកូវីដ-១៩ និងទី២ ជួយកសាងស្ថានីយទឹកស្អាត នៅបាក់ខែង ដែលបានជួយឱ្យទីក្រុងភ្នំពេញ និងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ សម្តេច ក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម បានធ្វើអនឡាញប្រសិនបើគ្មានកិច្ចសាកប្រតិបត្តិការដ៏ល្អទេ គឺយើងមិនអាចធ្វើបានដោយរលូន និងប្រកបដោយជោគជ័យ ក្នុងការសម្របសម្រួលជាពិសេសលើចំហររបស់មីយ៉ាន់ម៉ា ។
សម្តេចតេជោ បានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមករវាងកម្ពុជា និងសហគមន៍អឺរ៉ុប នៅព្រុចសែល តាំងពីឆ្នាំ២០២២កន្លងមក ហើយសម្ដេចមានប្រសាសន៍ថា «យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុបផងដែរ ផលប្រយោជន៍ជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ»។
លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ថា «កម្ពុជាមានបទពិសោធន៍ច្រើនក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធមនុស្សស្រ្តី»។ លោកជំទាវបន្តថា លោកជំទាវនឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កានាពេលខាងមុខ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សម្តេចខកខាងអញ្ជើញទៅប្រទេសស្រីលង្ការយៈពេល៤០ឆ្នាំមកហើយ ហើយកាលពី៤០ឆ្នាំមុន ស្រីលង្កាមានការរីកចំរើនលូតលាស់ជាងប្រទេសកម្ពុជាឆ្ងាយណាស់ ប៉ុន្តែស្រីលង្កាពេលនេះបានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដូលរលំខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ»៕


Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment