
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមមណ្ឌលកម្ពុជា ៤.០ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្ទាប់របស់មជ្ឈមណ្ឌល ។
ឯកឧត្តម ហ៊ុនម៉ានី មានប្រសាសន៍ថា , ក្នុងរយៈកាលកន្លងទៅ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបំពេញសកម្មភាពរបស់ខ្លួន ស្របតាមលក្ខន្តិកៈ ដែលមានដូចជា ការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល សម្រាប់សាធារណជនទូទៅ ការអនុវត្តគម្រោងកម្មវិធីទីផ្សារបច្ចេកវិទ្យាខ្មែរ និងសកម្មភាពជាច្រើនដែលបានផ្តល់ឱកាសដល់យុវជន ជាពិសេសសិស្ស និស្សិត និយោជិត និងសហគ្រិនបានស្វែងយល់រៀនសូត្រពីបំណិនក្នុងវិស័យឌីជីថល។ អង្គប្រជុំបានពិភាក្សា និងចែករំលែកនូវអនុសាសន៍ ដែលជាពុទ្ធិបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិអាចយកទៅរៀបចំ ដាក់ចេញជាសកម្មភាពដើម្បីអនុវត្តការងារបន្តបន្ទាប់ទៀត។
លោកថ្លែងថា, ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារកន្លងមក។ ជាមួយគ្នានេះដែរ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តរាល់កិច្ចការដែលធ្លាប់ធ្វើកន្លងទៅផ្អែកលើស្ថានភាពជាក់ស្តែង និងជំរុញបន្ថែមលើការសិក្សាអំពី LMS ( Learning Management System) ដែលនឹងជួយសម្រួលដល់វគ្គបណ្តុះបណ្តាលផ្សេងៗជូនដល់សិក្ខាកាមទូទៅ។ ជាងនេះទៅទៀត សូមក្រុមការងារបន្តខិតខំធ្វើយ៉ាងណាប្រែក្លាយមជ្ឍមណ្ឌលកម្ពុជា៤.០ ជាស្ថាប័នឈានមុខមួយលើការលើកកម្ពស់ការយល់ដឹងអំពីឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា ៕
_1691409020.jpeg)



Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment