
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នយោជិតប្រមាណជិត ២ម៉ឺននាក់ បានលើកឡើងថា "ក្រុមជ្រុលនិយមដែល ដែលធ្វើយុទ្ធនាការ WiFi ដោយធ្វើការអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង"។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "មានក្រុមមួយនោះគេបានធ្វើយុទ្ធនាការ WiFi តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ប្រៀបបាននឹងការបិទផ្លូវខ្លួនឯង"។ សម្តេចតេជោបន្ថែមថា "បើមិនបានបោះឆ្នោតទេ គឺគ្មានសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ"។
សម្តេចតេជោ ហ៊ុន សែន៖ ចំពោះការអំពាវនាវរបស់ក្រុមបក្សប្រឆាំងថា "កុំទៅបោះឆ្នោត! កុំទៅបោះឆ្នោត! សិទ្ធរបស់ខ្ញុំ អើបានតើ! អញ្ចឹងដាក់ប៉ាច់ចំកញ្ចប់មាត់ គឺដាច់ផ្ងារយ៉ាប់បណ្តោយមិនដឹងពេលណាឈ្នះមកកែច្បាប់ឡើងវិញ"។ សម្តេចតេជោ បានបន្ថែមថា "ពេលបោះឆ្នោតអត់បានឈរឈ្មោះ អើ! ទាល់តែមកបំពេញកាតព្វកិច្ចទៅបោះឆ្នោត អាហ្នឹង! កុំសួ! មូលហេតុអី? យុទ្ធនាការ WiFi"។
សម្តេចតេជោ បានសង្កត់ធ្ងនថា "ក្រុមអាយុទ្ធនាការ WiFi ស្គាល់រសជាតិហើយនៅ គឺបានដូចដូចចិត្តហើយតើ។ ពីដើមគេទុកទ្វាចំហធំសុខមិនសុខទេ យុទ្ធនាការ WiFi កុំទៅបោះឆ្នោត កុំទៅបោះឆ្នោត ឥឡូវច្បាប់ចេញ បើចិត្តសឿងអ្នកធ្លាប់និយាយកុំទៅបោះឆ្នោត ដើម្បីកាត់សិទ្ធខ្លួនឯង"។
សូមជម្រាបថា នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រសហគ្រា ចំនួន ១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនឹះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment