• Today: December 31, 2024

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា « ស្ត្រីបានដើរតួនាទីដ៏សំខាន់់ណាស់ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មិនពឹងផ្នែកទៅលើប្តីដូចសម័យមុនទេ»

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ មានប្រសាសន៍ថា «ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ស្ត្រីបានដើតួរនាទីសំខាន់ណាស់ អញ្ចឹងយើងត្រូវផ្តោតការយកចិត្តទុកដាក់ជម្រុញបន្តទៀត ត្រូវលើកទឹកចិត្តឱ្យស្ត្រីទទួលបាននូវការបណ្តុះបណ្តាល»។ 

សម្តេចតេជោបន្តថា «បើស្ត្រីមិនទទួលបានការបណ្តុះបណ្តាលក្នុងប្រព័ន្ធទេ ក៏ត្រូវទទួលបានការបណ្តុះបណ្តាលក្រៅប្រព័ន្ធ ដែលផ្តល់ឱកាសសម្រាប់ស្ត្រីគ្រប់ៗរូបហើយរាជរដ្ឋាភិបាលនឹងចេញប្រាក់ ដើម្បី ហ្វឹកហាត់ជាមួយអ្នកដែលគ្មានធនធាន ចំនួន ១លាន ៥សែន ក្នុងពេលខាងមុខនេះផងដែរ»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា «ក្នុងនោះវាច្បាស់ណាស់សេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺមានចំនួនច្រើនដែលត្រូវចូលរៀននៅទីនោះ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដ៏ទទៀត រាប់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺហ្វឹកហាត់ទាក់ទងជំនាញដូចតា»។ 

សូមជម្រាប់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

Tags

Comment