
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមា បានផ្ញើរសារលិខិតចូលរួមអបអរសាទរ ដោយសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ ចៅៗជាទីស្រឡាញ់ទាំងអស់គ្នា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។
សាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈកាល៣ឆ្នាំកន្លងមកនេះ ដោយសារការឆ្លងរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានអាក់ខានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរដល់ក្មួយៗ ចៅៗ ប៉ុន្តរាជរដ្ឋាភិបាល មិនដែលបំភ្លេចថ្ងៃប្រវត្តិសាស្ត្រនេះទេ ដោយរាជរដ្ឋាភិបាលតែងតែផ្ញើសារនិងក្តីនឹករលឹក ដល់ក្មួយៗ ចៅៗ តាមរយៈសារសំឡេងពុំដែលអាក់ខានឡើយ។ រាជរដ្ឋាភិបាលនៅតែចងចាំជានិច្ចថា ថ្ងៃ១មិថុនា គឺជាសក្ខីកម្មនឹងជាប្រវត្តិសាស្ត្រ នៃការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នាលើកកម្ពស់ ការអនុវត្តសិទ្ធិកុមារ និងលើកស្ទួយសុខុមាលភាពនិងឧត្តមប្រយោជន៍របស់កុមារ។
ទន្ទឹមនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និន្នាការនៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់ ស្របគ្នានេះដែរ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាក៏ត្រូវបានដាក់ចេញឱ្យអនុវត្ត។ ភាពជាពលរដ្ឋឌីជីថលត្រូវបានក្លាយជារបៀបវារៈដ៏ សំខាន់មួយពាក់ព័ន្ធនឹងកុមារ ដែលទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជាឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធឡើង ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារនិងអភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភ បំពាននានាតាមប្រព័ន្ធអនឡាញ ឱ្យបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឱ្យ កុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់ «សន្តិភាព»៕




Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment