• Today: December 22, 2024

TOP NEWS: សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ ចេញបទបញ្ជាដាច់ណាត់ឲ្យកម្លាំងយោធានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សដែលរំលោភចូលអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ បានចេញបទបញ្ជាបន្ទាន់មួយឲ្យក្រសួងការពារជាតិកម្ពុជា បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ហៅថាត្រូន ដែលបានហោះចូលទឹកដីរបស់កម្ពុជា។

បទបញ្ជាបន្ទាន់របស់នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីមានយន្តហោះគ្មានមនុស្សហោះចូលអធិបតេយ្យភាពរបស់កម្ពុជា នៅភូមិសាស្ត្រខេត្តក្រចេះ ,មណ្ឌលគិរី និងរតនគិរី។

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមផ្លាយមាស៥ ផុតលេខ បានចេញបទបន្ទាន់តាមប្រព័ន្ធ Telegram ដល់សម្តេចពិន័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការការដ្ឋានកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើងក្នុងខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ព្រមទាំងអាជ្ញាធរដោយមានសភាពការណឹវ៉ៃប្រហាររបៀបភេវកម្មនៅក្នុងទឹកដីវៀតណាម កាលពីពីរអាទិត្យមុននេះ យើងបានសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ការការបាក់ទ័ពរត់ចូលមកក្នុងទឹកដីកម្ពុជារបស់យើង។

ក្នុងសារសម្លេងជាបទបញ្ជារវស់នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ បានឲ្យដឹងឫៀតថា យើងបានសហការជាមួយភាគីវៀតណាម ដើម្បីគ្រប់គ្រងនូវសភាពការណ៍ទាំងនេះ នាំមកនូវស្ថេរភាពសម្រាប់កម្ពុជាផង និងទាំងវៀតណាមផង។ អ្វីជាបញ្ហាត្រូនជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជាជាបន្តបន្ទាប់ក្នុងខេត្តរតនគិរី និងបានសួរបញ្ជាក់ទៅភាគីវៀតណាម ប៉ុន្តែភាគីវៀតណាម បានបដិសេដថា មិនមែនជាត្រូនរបស់ខ្លួនទេ ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់សម្តេចតេជោបានប៉ាន់ស្មានថា "ត្រូនមានចំនួនដ៏ច្រើននេះ គឺជាត្រូននៃពួកបច្ចាមិត្តដែលបានធ្វើសកម្មភាពវ៉ៃប្រហារទៅទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា"។

ក្នុងសភាពការបែបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមសេនីយ វង្ស ពិសេន ឯកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញអាវុធសម្រាប់ការបាញ់យន្តហោះទៅកាន់ទីកន្លែងដែលមានត្រូនហោះចូល យើងត្រូវប្រើអាវុធដ៏ទំនើមដើម្បីបាញ់ទម្លាក់ត្រូន ត្រូនពីណាក៏ដោយឲ្យតែហោះចូលទឹកដីកម្ពុជាសុំចាតចែងជាបន្តាន់បញ្ចេញកម្លាំងឲ្យបានឆាប់ទាំងកម្លាំង និងអាវុធដែលមាននៅក្នុងបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំង និងអាវុធនៅអង្គភាពប្រឆាំងភេវកម្ម ដែលអាវុធនោះ គឺជាអាវុធទំនើបរបស់យើងដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះ និងត្រូន សូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្តនូវវិធានការចាំបាច់ ដើម្បីការពារនូវការឈ្លានពាន ឬការស៊ើបការណ៍ណាមួយពីសំណាក់ត្រូនដែលមិនដឹងពីប្រភពថា វាមកពីខាងណា អញ្ចឹងវិធីតែមួយគត់ គឺបាញ់ទម្លាក់ត្រូននេះតែម្តង។

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ បានចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើងជាបន្ទានអាវុធយ៉ាងហោចណាស់ ១០០ដើម ដើម្បីត្រៀមបាញ់ទម្លាក់ត្រូននេះ យកទៅយច្រើនគ្រឿងហើយបាញ់ផ្គុំដើម្បីទម្លាក់ត្រូន ដើម្បីឲ្យច្បាសថា "ជាត្រូនរបស់អ្នកណាឲ្យពិតប្រាកដ ការហោះហើរចូលទឹកដីកម្ពុជា ដើម្បីស៊ើមការណ៍ហើយធ្វើនៅពេលយប់ គឺមិនមែនជារឿងធម្មតាឡើយ ដូច្នេះសូមឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការអង្គរក្ស ដែលគ្រប់គ្រងអាវុធនេះ បញ្ចេញអាវុធ និងកម្លាំងទៅជាមូយបន្ថែមកម្លាំងប្រឆាំងភេវកម្មផងដែរ។ យើងរៀបចំកម្លាំងច្រើនកន្លែង ដើម្បីពង្រាយដោយបាញ់ទម្លាក់ត្រូននេះឲ្យខានតែបាន"។

សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំង ៥០០នាក់ជាមួយអាវុធ ២០០ដើម ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់ការបាញ់ទម្លាក់ត្រូននេះ ដូច្នេះបទបញ្ជានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវចាត់ការបន្ទាន់បញ្ជូនកម្លាំងនេះឡើងភ្លាម ៥០០នាក់ ព្រមទាំងអាវុធយ៉ាងហោចណាស់ ២០០ដើម ត្រូវការបង្កើនថែមទៀតបើចាំបាច់ត្រូវតែបន្ថែម គ្មានការអត់អោន ឬលើកលេងសម្រាប់អ្នកណាក៏ដោយដែលបំពានអអិបតេយ្យរបស់កម្ពុជា៕

Tags

Comment