
កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ទិសដៅសំខាន់បំផុតរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ គឺយកប្រជាជនជាធំក្នុងការបម្រើ»។
ឯកឧត្តមបណ្ឌិត ថ្លែងបែបនេះ នៅក្នុងឱកាសចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឧកឧត្តមនាយករដ្ឋមន្ត្រី បានថ្លែងថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះគ្មានអ្វីប្លែកទាល់តែសោះ គឺដដែលៗ ពុំឃើញកែប្រែត្រង់ចំណុចណាឡើយ»។ ឯកឧត្តមបន្ថែមទៀតថា «ពិតណាស់រាជរដ្ឋាភិបាលអនុវត្តនូវគោលនយោបាយដដែល ព្រោះយើងសម្លឹងមើលវែងឆ្ងាយ មិនអាចកាច់ចង្កូតលិចកើតវាធ្លាក់ផ្លូវងាប់»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «វាត្រូវមានបន្ទាត់នយោបាយដ៏វែងឆ្ងាយដែលរថយន្តបានផ្ដល់យោបល់ចាំបាច់ ប៉ុន្តែអ្វីដែលជាគោលការណ៍សំខាន់បំផុត គឺផលប្រយោជន៍ជូនប្រជាជនឲ្យរស់រវើក ឲ្យកាន់តែល្អប្រសើ ឈលើយន្តទំនើបកម្មប្រទេសយើងទំនើប យើងសមាហរណកម្មទៅក្នុងពិភពលោក យើងប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងពិភព»។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អ៊ីចឹងយើងត្រូវធានានូវសមត្ថភាពក្នុងការប្រកួតប្រជែង ហើយសមត្ថភាពក្នុងការប្រកួតប្រជែងវាអាស្រ័យទៅលើ វាអាស្រ័យទៅលើប្រជាពលរដ្ឋមានសុវត្ថិភាព ជាងនេះទៅគិតតាំងពីសុខភាព តាំងពីសមត្ថភាពចំណេះដឹង ការរៀនសូត្រគាត់តាំងពីក្មេង យើងគិតគាត់តាំងពីទាន់កើត តាំងពីចាប់ផ្តើមកណើយគ្រប់ពេលយើងគិត។ គោលនយោបាយផ្សេងៗទៀត ដែលពាក់ព័ន្ធរាជរដ្ឋាភិបាលដាក់ចេញនូវកញ្ចប់ថវិកាឧបត្ថម្ភស្ត្រីមានផ្ទៃពោះគាត់ តាំងពីកូនទើបចាប់កំណើតរហូតទៅដល់អាយុ ២ឆ្នាំ ហើយហើយបន្តបន្ទាប់ ចូលសិក្សាចាប់ពីមត្តេយ្យទៅបឋមបន្តចោទ ទៅមធ្យមអ៊ីចឹង រៀនហើយយកទៅណាការខិតខំបង្កើនការងារ និងមិនចាំបាច់ទាល់តែរៀនថ្នាក់មហាវិទ្យាល័យទេ យើងមានទាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលប្រកាសដោយក្រសួងការងារដាក់ពង្រាយបេសកកម្មគ្រប់កន្លែងផងដែរ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា «អ៊ីចឹងហើយ គឺជាអ្វីដែលគោលនយោបាយដែលយើងចង់បាន គឺម្ដងមកហើយម្តងហើយបងប្អូនជឿចុះដរាបណាបងប្អូននៅបន្តជឿទុកចិត្តជូនគណបក្សប្រជាជនឱ្យនៅតែដឹកនឹងនាំបម្រើពលរដ្ឋគោលនយោបាយបង្កើនឈាម បង្កើតការងារ បង្កើតនូវគុណភាពជីវភាពរស់នៅពលរដ្ឋដែលត្រូវបន្តធ្វើ នេះជាការប្ដេជ្ញាចិត្តហើយជាការដែលយើងបានធ្វើជាបន្តបន្ទាប់ទៀត»៕


Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment