
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងប្រមុខការទូតរបស់កម្ពុជា គឺឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អញ្ជើញចូលរួមពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីតួកគី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់វិមានប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។
ពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។
សូមជម្រាបថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាល និងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ចំពោះវត្តមានរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀត នូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ៕


Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment