
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ឧកញ៉ា អគ្គនាយិការ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត បានបោះទុន លើការបណ្ដុះបណ្ដាល ធនធានមនុស្ស នាពេលនេះ គឺជាការលើកស្ទួយនូវចំណេះដឹង ចំណេះធ្វើ ដល់កុលបុត្រ កុលធីតាខ្មែរ ជំនាន់ក្រោយនេះ ឲ្យមានការអភិវឌ្ឍនូវចំណេះ ដឹងចំណេះធ្វើនៃមាតុភូមិ ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ឲ្យការរីកចម្រើនសម្រាប់សង្គមជាតិ នាពេលអនាគត ។

សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងដូច្នេះ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់សាលាអាមេរិកកាំងហ្គោលឌិនហ្គេត សាខាមានជ័យ កាលពី ថ្ងៃព្រហស្បតិ៍ ៥ កើត ខែប.សាឍឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅមហាវិថីសម្ដេចតេជោហ៊ុនសែនផ្លូវ ៦០ ម៉ែត្រ សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងរបាយការណ៍ របស់លោកស្រី ឧកញ៉ា អគ្គនាយិកា ហេង សុគន្ធា បានឱ្យដឹងថាៈ សាលាអាមេរិកាំងហ្គោលដិនហ្គេត បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ មក នាពេលនេះបានបង្រៀន ថ្នាក់មត្តេយ្យថ្នាក់ភាសា អង់គ្លេស ថៃ ជប៉ុន ចិន កុំព្យូទ័រនិងវគ្គជំនាញខ្លីៗ ដូចជាៈ គណនេយ្យទីផ្សាររដ្ឋបាលទូទៅ ។ល។ ចាប់តាំងពីឆ្នាំ ២០០៩ មក សាលាបើកបង្រៀនចំណេះទូទៅភាសាខ្មែរអនុវត្តតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជននិងកីឡា ថ្នាក់ចំណេះទូទៅភាសាអង់គ្លេស សិក្សាតាមកម្មវិធីមកពីសាលាដែលមានកេរ្តិ៍ ឈ្មោះល្បីនៅសហរដ្ឋ អាមេរិក ព្រមទាំងថ្នាក់ចំណេះទូទៅភាសាចិន ។
ក្រៅពីការសិក្សាលើចំណេះដឹងទូទៅ សាលារៀបចំថ្នាក់ជំនាញ បន្ថែមផ្សេងៗទៀត សម្រាប់សិស្សានុសិស្សដូចជាថ្នាក់ រ៉ូបូទិច តៃក្វាន់ដូ យូហ្គារ របាំបាឡេ ហ្គីតា ព្យាណូ ក្លឹបបាល់ទាត់ បាល់បោះ ថ្នាក់បំប៉នភាសាចិន និងភាសាខ្មែរ ។ល។ មកដល់បច្ចុប្បន្ន សាលាអាមេរិចកាំង ហ្គោលឌិនហ្គេត បើកដំណើរការសាខាចំនួន ៤ទៀត គឺសាខាព្រះស៊ីសុវត្ថិ ទួល គោក ម៉ៃដា និងសែនសុខ ។ ដើម្បីឆ្លើយតប ទៅនឹងការគាំទ្រ ផ្ដល់ទំនុកចិត្តពី សំណាក់ មាតា បិតា អាណាព្យាបាល សិស្សា នុសិស្ស ទាំងអស់ក៏ដូចជាបន្តចូលរួមចំណែក ជាមួយរាជរដ្ឋា ភិបាលក្នុងការអភិ វឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។ ថ្ងៃនេះយើង ខ្ញុំ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សា លាអាមេរិកកាំងហ្គោលឌិនហ្គេត សាខាមានជ័យ មានទីតាំងស្ថិត នៅលើបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ ៦០ ម៉ែត្រ) ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ លើផ្ទៃដី ៥ ហិចតា មានផ្ទៃសំណង់សរុប ៣២.៥៨៥ ម៉ែត្រ ការ៉េ ផ្ដល់ជូនសិស្សានុសិស្ស នូវការ សិក្សា ស្របតាបស្តង់ដារអន្តរជាតិ ដ៏សំបូរបែប មានអគារ សិក្សាទំនើប បំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ បន្ទប់សិក្សា ធំទូលាយ បណ្ណាល័យនិងបន្ទប់ពិសោធន៍ស្របតាមបទដ្ឋាន អប់រំអន្តរជាតិ ។
គម្រោងនេះរួមមាន អាគាររដ្ឋបាល អាគារសិក្សាកម្រិតមត្តេ យ្យ អាគារសិក្សាកម្រិតបឋម មធ្យម អាគារសាលសន្និសីទអាគារស្នាក់នៅរបស់សិស្ស អគារហាត់ប្រាណ តារាងបាល់ ទាត់ តារាងបាល់ទះ តារាងបាល់បោះ អាងហែលទឹក សួនជ្រាបទឹក អាហារដ្ឋាន ទីធ្លាលេងកីឡា និងចំណតរថយន្តនិងម៉ូតូ ប្រកបដោយសុវត្ថិភាពនិង ផាសុខភាពថែមទៀត ។ល។ អាចទទួលសិស្សានុសិស្ស ចូលរៀនបានចំនួនប្រមាណ ២០០០ នាក់និងផ្ដល់ឱកាសការងារជូនដល់លោកគ្រូអ្នកគ្រូ។បុគ្គលិកសិក្សាចំនួនប្រមាណ ៥០០ នាក់ ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២២.៨១៩.៣១០ ដុល្លារអាមេរិកផងដែរ ៕



Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment