• Today: December 10, 2024

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធខិតខំជួយសម្របសម្រួលក្នុងការកាត់បន្ថយនីតិវិធីចុះបញ្ជីសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

កណ្តាល៖ នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ខិតខំជួយសម្របសម្រួលក្នុងការកាត់បន្ថយនីតិវិធីចុះបញ្ជី ការបំពេញបែបបទ លើកទឹកចិត្តផ្នែកពន្ធដារ និងផ្ដល់ការអនុគ្រោះផ្សេងៗទៀតដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាភាពងាយស្រួល និងជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះបញ្ជីក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយស្ម័គ្រចិត្ត។ 
 
ណែនាំបែបនេះ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងឱកាសចុះជួបសំណេះសំណាលកម្មករ-កម្មការិនី និងនយោជកជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវតែសម្រួលកាត់បន្ថយនិតិវិធីនៃការចុះបញ្ជី និងបំពេញបែបបទពន្ធដា ព្រមទាំងអនុគ្រោះផ្សេងៗដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះបញ្ជីក្នុងប្រព័ន្ធដោយស្ម័ក្រចិត្ត៕


Tags

Comment