• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអទិភាពនៅក្នុងរបៀបវីរ់ៈនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនិតិរដ្ឋសម្រាប់គ្រប់គ្រងរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអទិភាពនៅក្នុងរបៀបវីរ់ៈនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនិតិរដ្ឋសម្រាប់គ្រប់គ្រងរដ្ឋ និងដឹកនាំស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ នៅក្នុងសង្គមនិតិរដ្ឋអំណាចតុលាការបានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គមធានាងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គមសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងក្រមខណ្ឌកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋភិបាលច្បាប់ និងលិខិតបទគដ្ឋានគតិយុត្តជាច្រើនត្រូវបានអនុម័ត និងបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីធានាការគរប់គ្រង់់ទំនាក់ទំនងសង្គមឱ្យមានសណ្តាប់ធ្នាប់ និងមានស្ថេរភាព ហើយវប្បធម៌ច្បាប់ក៏ត្រូវបានចាក់គ្រឹះនៅក្នុងសង្គមកម្ពុជា នៅក្នុងជីវភាពរបស់ប្រជាជនគ្រប់ស្រទាប ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃនិតិរដ្ឋហើយការគ្រប់គ្រង និងដឹកនាំប្រទេសតាមគោលការនិតិរដ្ឋ គឺដើម្បីវិបុលភាព ភាពសុខសាន្ត របស់ប្រទេសជាតិ និងប្រជាជន នៅក្នុងសម័យថ្មីនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័នថ្មី ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ អាចផ្តល់លទ្ធភាពឱ្យសលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងពីរ គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាតើការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសស្ថានភាពនៃការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យាពេលយូពេកក្នុងការផ្តល់់យុត្តិធម៌ មានន័យស្មើនឹងការបដិសេដមិនផ្តល់យុត្តិធម៌។ ម្យ៉ាងទៀតវិធីដោះស្រាយវិវាទនៅក្នុងសង្គមមិនមែនមានតែការកាត់ក្តីមួយប៉ុណ្ណោះទេ ការសម្រុះសម្រួល ការផ្សះផ្សា ដោះស្រាយវិវាទ គឺជាវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាព គឺ “គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់” ធនាបាននូវភាពសុខដុមរមនានៅក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ដោះស្រាយដែលប្រជាពលរដ្ឋចង់បានបំផុត នៅពេលមានវិវាទកើតឡើង គឺជាដំណោះស្រាយមួយឆាប់រហ័ស និងអាចទទួលយកបានករណីវិវាទដែលអាចចុះសម្រុង មិនអាចសម្រុះសម្រួលបាលចាំបាច់ត្រូវដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ និងតុលាករ ដូច្នេះដើម្បីលើកកម្ពស់គុណភាពនៃការជំនំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តីធម៌ តាមច្បាប់ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោស្នើឱ្យមានការយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចខាងក្រោម៖

១- ត្រូវដោះស្រាយវិវាទឱ្យបានឆាប់កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលការ ជួយផ្សះផ្សាការចខ្វែងគំនិតគ្នារវាងគូរភាគីទំនាស់ ដើម្បីបង្កើនសាមគ្គីភាព ភាពសុខដុមរមនាជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំឭកអំពីអតីកាលថា ច្រើនលើកហើយដែលសំណុំរឿងកកស្ទះច្រើន ដែលស្ថានភាពនេះតម្រូវឱ្យរាជរដ្ឋាភិបាលជួយ មិនមែនជួយក្នុងការកាត់ក្តីទេ ប៉ុន្តែជួយបន្លឿនការកកស្ទះនូវសំណុំរឿង ដែលពេលនោះតុលាការឆ្លើយប្រាប់ថា “សាលសាវនាការមានតែមួយ ឬមានតិច” ពេលនោះសម្តេចប្រាប់ទៅវិញថា “បើអញ្ចឹងម៉េចមិនជួលបន្ទប់សណ្ឋាគារទៅដើម្បីធ្វើសាវនាការ” កាលសម័យអង្គ វង្សវឌ្ឍនាធ្វើជារដ្ឋមន្ត្រី ព្រោះសំណុំរឿងខ្លះដូចនៅខេត្តស្ទឹងត្រែងរឿងត្រូវជាប់គុក ២ឆ្នាំប៉ុណ្ណឹងទេ ប៉ុន្តែឃុំមនុស្សរហូតដល់ ៤ឆ្នាំមិនទាន់កាត់ក្តី វាមានរឿងច្រើនណាស់ រឿងខ្វះចៅក្រមម្ខាង រឿងខ្វះសាលសាវនាការម្ចាង រឿងខ្វះមេធានីម្ខាង អញ្ចឹងទេឥឡូវគិតថា ស្ថានភាពល្អវាប្រសើជាងមុន យ៉ាងហោចណាស់បានដោះស្រាយទីកន្លែងសាវនាដែលអស់លោកអ្នកមិនស្រែករកអន្តរាគមបន្ថែមទៀតទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ពិតហើយរឿងនេះយើងត្រូវច្បាស់ បើយើងអត់ព្រមកាត់ក្តីឱ្យទាន់់ពេលវេលា រឿងត្រូវជាប់គុកត្រឹមតែ ៣ខែ ឃុំគេដល់ទៅ ១ឆ្នាំ ឬ២ឆ្នាំ មិនទាន់កាត់ក្តី អញ្ចឹងត្រូវដោះស្រាយយ៉ាងម៉េច? វាមិនត្រឹមទទួលបានយុត្តិធម៌ទេ តែវាអយុត្តិធម៌សម្រាប់អ្នកជាប់ចោទទៀតផង ហៅថាពិរុទ្ធជននោះ ដល់ពេលកាត់ក្តីទៅត្រូវសងគេរបៀបម៉េច? ច្បាប់តម្រូវឱ្យជាប់គុក ១២ខែទេ ប៉ុន្តែឃុំគេដល់ ៣៦ខែបាត់ហើយហ្នឹង អញ្ចឹងសងរបៀបម៉េច? បើកាត់ឱ្យលើសហ្នឹង គឺវាខុសជាមួយច្បាប់ បើកាត់ឱ្យជាប់ត្រឹម ១២ខែ អញ្ចឹងនៅជំពាក់គេ ១៤ខែ ដោះស្រាយបញ្ហានេះដូចម្តេច? អញ្ចឹងហើយបានតម្រួវឱ្យចៅក្រមរបស់យើងត្រូវធ្វើកិច្ចការងារនេះឱ្យបានច្រើន ហើយសម្តេចគិតថា វាមិនអាចកើតមានឡើងដូចស្ថានភាពនាពេលមុននោះទេ នៅពេលដែលប្រព័ន្ធតុលាករគ្រប់ជាន់ថ្នាក់ត្រូវបានពង្រឹង រាប់ទាំងកាតបង្កើនចំនួនចៅក្រមនៅតាមសាលាជម្រះក្តី បង្កើតនូវសាលាឧទ្ធរណ៍នៅតាមភូមិភាគ។

ទី២- ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ សម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទរវាងគូរភាគីឱ្យកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំរឿងឯកសារកាត់ក្តីរយៈពេលយូឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលផ្សះផ្សាយគ្នានេះ គឺត្រូវបានអនុញ្ញាតទាំងនៅក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ ផ្នែកតាមក្រមនិតិវិធីរដ្ឋបវេណីកម្ពុជា ចៅក្រមអាចសម្របសម្រួល និងផ្សះផ្សាយរវាងគូរភាគី ដើម្បីបញ្ចប់វិវាទ សំណុំរឿងរដ្ឋបវេណី ហើយការសម្របសម្រួលរបស់ចៅក្រមនេះ អាចធ្វើនៅគ្រប់តំណាក់កាលទាំងអស់នៃនិតិវិធីរបស់តុលាការ។ ការផ្សះផ្សាដែលកើតឡើងដោយតុលាការ គឺមានតម្លៃគតិយុទ្ធរឹងមាំដោយហេតុថា កំណត់ហេតុស្តីពីការសះជាដែលជាលទ្ធផលនៃការផ្សះផ្សាបញ្ចប់វិវាទដោយចៅក្រម គឺមានអានុភាពអនុវត្តន៍ដូចសាលក្រមស្ថាពរផងដែរ ហើយការសម្រេចដោយជោគជ័យការផ្សះផ្សាបញ្ចប់វិវាទដោយចៅក្រម និងជួយឱ្យការដោះស្រាយវិវាទប្រព្រឹត្តទៅបានឆាប់ និងអាចទទួលយកបានដោយគ្រប់គូរភាគី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ត្រង់ចំណុចនេះសំខានណាស់ សុំលើកទឹកចិត្តដល់អស់លោក លោកស្រីជាចៅក្រមទាំងអស់ប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការសម្របសម្រួលជាជាងការកាត់ក្តី”។ សម្តេចបានបញ្ជាក់ថា “រឿងនេះអាចធ្វើបានពាក់ព័ន្ធនឹងរឿងរដ្ឋបវេណី រឿងបញ្ហាព្រហ្មទណ្ឌជារឿងមួយផ្សេង ដែលចៅក្រមពិបាក និងមិនមានលទ្ធភាពធ្វើដដែល ព្រោះបញ្ហាទាន់ទិនរឿងព្រហ្មទណ្ឌវាជារឿងផ្សេង ហើយកុំគិតថា ក្រសួងយុត្តិធម៌ ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាល នៅក្នុងឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមចាំបាច់ណាស់គ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យបានរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដែលពោពេញទៅដោយអំពើជ្រុលនិយមហួសហេតុដែលបន្តវត្តនាមនៅកម្ពុជា ដូច្នេះទាមទាឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ក្តាប់នយោបាយព្រហ្មទណ្ឌឱ្យជាប់ និងមិនត្រូវមើលស្រាលទេ ហេតុអ្វី? បាននៅប្រទេសជិតខាងនៅសុខៗផ្ទុះអាវុធ ឥឡូវនេះកំពុងរត់ចូលមកស្រុកយើងមួយចំនួនហើយ ដោយកំពុងលាក់ខ្លួនក្នុងប្រទេសរបស់យើង”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ហេតុអ្វី? ប្រទេសរុស្ស៊ី បានចាប់ផ្តើមមានកម្លាំងប្រដាប់អាវុធបះបោរនេះជាបញ្ហាមួយដែលគួរស្វែងយល់អំពីស្ថានភាពនៅរុស្ស៊ី ក្នុងប៉ុន្មានថ្ងៃនេះ ហេតុអ្វី? ប្រទេសមហាអំណាចមួយទៅជាមានកងទ័ពស៊ីឈ្នួល ឥឡូវកងទ័ពស៊ីឈ្នួលមានវ៉ៃអ៊ុយក្រែនឯណា វាវ៉ៃបកចូលទីក្រុងមូស្គូលដែលជារឿងមួយត្រូវគិត ដូច្នេះក្នុងកាលៈទេសៈ ដើម្បីធានាស្ថេរភាព សន្តិភាព ស្ថេរភាពផ្នែកនយោបាយ “ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាកព្វកិច្ចចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ”។ សម្តេចតេជោបន្ថែមទៀតថា “អស់លោក លោកស្រីជាព្រះរាជអាជ្ញារកុំភ្លេចថា យើងយកប្រព័ន្ធរបស់បារាំងមកប្រើ អញ្ចឹងគ្រាន់តែនិតិវិធី នៃការតែងតាំងក៏មានការខុសគ្នាដែរ សូមកត់សម្គាល់លើចំណុចនេះ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា និតិវិធីការតែងតាំងចៅក្រមត្រូវឆ្លងឧត្តមក្រមប្រឹក្សាអង្គចៅក្រមហើយ ទើបចេញព្រះរាជក្រឹត្យ ប៉ុន្តែសម្រាប់ព្រះរាជអាជ្ញាររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើទៅតែម្តង នេះគឺជាចំណុចខុសគ្នាត្រង់កន្លែងហ្នឹង កុំឱ្យមានពាក្យថា “ចៅក្រមឈ និងចៅក្រមអង្គុយ”។

សម្តេចតេជោបានបញ្ជាក់ទៀតថា “សំណូមពរឱ្យចៅក្រមរបស់យើងប្រើប្រាស់វិធីសម្របសម្រួលជាមូលដ្ឋាន លើកលេងតែករណីទៅមិនរួច គឺកាត់ក្តីយកតែម្តង ប៉ុន្តែយើងលើកទឹកចិត្តគ្រប់ថ្នាក់ទាំងអស់រាប់ទាំងអាជ្ញាធរដើរតួនាទីសម្របសម្រួល រហូតរឿងក្តីនេះបានចូលមកដល់តុលាការ ក៏នៅអាចធ្វើការសម្របសម្រួលបាលក្នុងក្រមខណ្ឌ នៃរឿងរដ្ឋបវេណី”។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើកាត់ក្តីហើយអ្នកឈ្នះតែងតែថា “តុលាការយុត្តិធម៌” សម្រាប់អ្នកចាញ់ក្តីវិញថា “តុលាការអយុត្តិធម៌” អញ្ចឹងតុលាការស្ថិតក្នុងមាត់ដង្កាប់ ម្ចាងឱ្យយើងត្រូវ ម្ចាងថាឱ្យយើងខុស បើទោះបីជាកាត់យុត្តិធម៌យ៉ាងម៉េចកដោយក៏មានពាក្យហ្នឹង អញ្ចឹងក្រុមប្រឆាំងក៏តែងប្រើអាហ្នឹងដែរ “អ្នកឈ្នះថាឃុបឃិតជាមួយតុលាការមានលុយបង់ អ្នកចាញ់ត្រូវបានអូសទាញដើម្បីប្រឆាំង ដូច្នេះត្រូវដោះស្រាយតាមរូមមន្ត «ឈ្នះ ឈ្នះ» ហ្នឹងជាវិធីល្អ ក្នុងក្រមខណ្ឌបើមិនទាន់ដល់តុលាការ គឺអាជ្ញាធរដែនដីចេញមុខអន្តរាគមន៍ដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យរឿងនេះមកដល់តុលាការ ប៉ុន្តែមកដល់តុលាការចៅក្រមក៏មានតួនាទី ដើម្បីធ្វើការសម្របសម្រួលដែរ”។

ទី៣- ក្រសួងយុត្តិធម៌ ត្រូវរៀបចំក្រមខណ្ឌច្បាប់ឱ្យបានឆាប់រហ័សសម្រាប់ការគ្រប់គ្រង ការសម្របសម្រួល ការដោះស្រាយវិវាទឱ្យបានច្បាស់លាស់ដែលកិច្ចការដ៏មានសារៈសំខាននេះជាអទិភាពថ្មីមួយក្នុងក្រមខណ្ឌក្នុងការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា។

ទី៤- សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍ការងារក្នុងដែនសមត្ថកិច្ចខ្លូនប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាពិសេសការពង្រឹងប្រសិទ្ធភាព ការអនុវត្តន៍ច្បាប់ ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និងការពង្រឹងគុណភាព នៃសេចក្តីសម្រចរបស់ខ្លួន ដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពយុត្តិធម៌ជូនប្រជាពលរដ្ឋស្របតាមទិសដៅកែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។

ទី៥- ក្រសួងយុត្តិធម៌ ត្រូវពន្លឿនការរៀបចំក្រមខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលការពាណិជ្ជកម្ម និងតុលាការការងារ ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបានសម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា និងបន្តយកចិត្តទុកដាក់ជម្រុញឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី លក្ខន្តិកក្រឡាបញ្ជី ច្បាប់ស្តីពី លក្ខន្តិកអាជ្ញាសាលា ច្បាស់ស្តីពី លក្ខន្តិកសាការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀតដែលមានស្រាប់ឱ្យឆាប់ដែលជាមូលដ្ឋានគតិយុត្តសម្រប់គ្រប់គ្រង និងលើកកម្ពស់វិជ្ជាជីវៈប្រកបដោយតម្លាភាពទាំងបច្ចុប្បន្ន និងអនាគត់៕

Tags

Comment