
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេមយើងបានរួមចណែកបំពេញតួនាទីជាសមាជិកនៃការទទួលខុសត្រូវរបស់អាស៊ាន ទៅលើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន រួមចំណែកក្នុងពង្រឹងវស័យកីឡា។ យើងមិនមែនធ្វើម្ចាស់ផ្ទះសម្រាប់តែប្រជាជនខ្លួនឯង ១៧លាននាក់ទេ យើងមានភារៈកិច្ចនឹងធ្វើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងក្នុងចំណោមប្រជាជនជាង ៦០០លាននាក់របស់អាស៊ី ត្រូវមើលឱ្យឃើញនូវចំណុចនេះ។
ខាងលើនេះ ជាប្រសាសន៍លើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានអ្នកខ្លះគេថាយើងចាយលុយខ្ជះខ្ជាយ មិនគិតយកលុយទៅធ្វើអី្វផ្សេងបែរជានាំគ្នាយកលុយទៅធ្វើស៊ីហ្គេម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ស៊ីហ្គាម គឺជាកាតព្វកិច្ចរបស់សមាជិកអាស៊ាន» សម្តេចបានស្នើរសុំពន្យាពេលនៃការធ្វើស៊ីហ្គេមនេះ ដោយសារយើងត្រូវការលុយសម្រាប់ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និបមន្ទីរពេទ្យ….មុន។ល។ ប៉ុន្តែដល់ពេលវេលាដែលយើងត្រូវធ្វើយើងត្រូវធ្វើឱ្យបានល្អហើយបន្ថែមលើនោះជាប្រវត្តិសាស្ត្រស៊ីហ្គម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃទាំងអស់ រួមទាំងការស្នាក់នៅ ហូបចុក ប្រព័ន្ធផ្សព្វផ្សាយ គឺមិនយកលុយទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «លុយចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះចាយមិនចេះអស់ទេ។ កេរ្តិ៍ឈ្មោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមទុកបន្សល់ឱ្យកូនចៅរបស់រាប់រយឆ្នាំតទៅទៀត អញ្ចឹងប្រទេសយើងក្រ ប៉ុន្តែបេះដូងយើងវាធំ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «យើងនឹងឆ្លាក់នូវអ្វីៗដែលបានកើតឡើងអុះឡុងពេលស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅវិមាន “ឈ្នះ-ឈ្នះ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ទោះបីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខរៀងទីប៉ុន្មានជារឿងឈ្នះ រឿងចាញ់ វាមិនសំខាន់ទេ រឿងធំរបស់កម្ពុជា គឺធ្វើម៉េចចាត់តាំងការប្រកួតមួយធានាសាមគ្គីភាពសម្រាប់ប្រជាជាតិជាង ៦០០លាននាក់ និងត្រូវថែទាំំកីឡាករ កីឡាការិនីទាំងអស់របស់ប្រទេសនានាឱ្យបានល្អឥឡូវត្រូវបន្ថែមការយកចិត្តទុកដាក់បន្ថែមទៀតដោយពិការភាពរបស់កីឡាករ កីឡាការិនី ដែលត្រូវមើលឱ្យបានម្មត់ចត់»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមថ្លែងអំណរគុណគណៈកម្មការប្រកួត ក៏ដូចគ្រប់សេវាទាំងរាប់ទាំងក្រុមយុវជនស្ម័គ្រចិត្របានចូលរួមក្នុងការបម្រើឱ្យផ្តល់សេវា និងធានាសម្រាប់ឱ្យកីឡាករ កីឡាការិនី ព្រមទាំងគ្រូបង្វឹកមកពីបណ្តាប្រទេសនានា៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment