
ភ្នំពេញ៖ បទបញ្ជាបន្ទាន់របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ដាក់ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រស្ថាប័នក្រសួងពាក់ព័ន្ធ ជាពិសេសអស់លោកចៅហ្វាយខេត្ត ត្រូវប្រញាប់អនុវត្តបន្ទាន់នូវវិធានទប់ស្កាត់ក្រុមឈ្លាតឱកាសនិយមកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋ
សារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយជិតបោះឆ្នោត ពួកគាត់ខូចបានចាប់ផ្តើមធ្វើសកម្មភាព ក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋ ដែលជសម្បត្តិធនធានរបស់ជាតិ។
តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា យើងតែងសង្កេតឃើញថា ជារៀងរាល់ពេលជិតការការបោះឆ្នោតអំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានយកដីគឺតែងតែកើតមាន។ ដូច្នេះរំឭកចំពោះក្រសួងដែលមានការពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូចដែលឆ្លៀតឱកាសនៅពេលវេលារាជរដ្ឋាភិបាលកំពុងជាប់រវល់ធ្វើលើកិច្ចការទាក់ទងនឹងការបោះឆ្នោតហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ។
សម្តេចតេជោ បានបញ្ជាក់ថា បញ្ហាទាំងអស់នេះ គឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ឯកឧត្តមលោកជំទាវដែលជាអភិបាលខេត្តដែលមានព្រៃឈើទាំងនោះត្រូវយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋទាំងឡាយសូមគោរពច្បាប់ និងសុំកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដើម្បីចាប់យកមេក្លោងខុសច្បាប់យកមកផ្ដន្ទាទោសតាមច្បាប់។ យើងមិនអាចលើកលែង ឬុបយល់ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ ត្រូវធ្វើកិច្ចការដើម្បីការពារនូវធនធានធម្មជាតិព្រៃឈើ និងដីធ្លីរបស់រដ្ឋមិនត្រូវលើកលេងក្នុងពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សុំអំពាវនាវឲ្យអ្នកដែលមានប្រាក់កាស ឬអ្នកមានអំណាចដែលឈរនៅខាងក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីទៅកាន់ទន្ទ្រានយកដីព្រៃឈើ ត្រូវដកខ្លួនចេញជាបន្ទាន់។ ប្រសិនបើមានការស្រាវជ្រាវទៅឃើញថា មានការពាក់ព័ន្ធជាប់ជាមួយនឹងមន្ត្រីណា ឬអ្នកមានប្រាក់កាសណាក៏ដោយរាជរដ្ឋាភិបាលហ្នឹងអត់ឱនហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីក្រោយខ្នងនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ដោយឥតពន្យារពេល ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹមមិនអាចកើតឡើង ងើមឡើងសាជាថ្មី ដើម្បីបំផ្លាញទៅដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment