• Today: December 03, 2024

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នយោជិតប្រមាណជិត ២ម៉ឺននាក់ បានលើកឡើងថា "ក្រុមជ្រុលនិយមដែល ដែលធ្វើយុទ្ធនាការ WiFi ដោយធ្វើការអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង"។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "មានក្រុមមួយនោះគេបានធ្វើយុទ្ធនាការ WiFi តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ប្រៀបបាននឹងការបិទផ្លូវខ្លួនឯង"។ សម្តេចតេជោបន្ថែមថា "បើមិនបានបោះឆ្នោតទេ គឺគ្មានសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ"។
សម្តេចតេជោ ហ៊ុន សែន៖ ចំពោះការអំពាវនាវរបស់ក្រុមបក្សប្រឆាំងថា "កុំទៅបោះឆ្នោត! កុំទៅបោះឆ្នោត! សិទ្ធរបស់ខ្ញុំ អើបានតើ! អញ្ចឹងដាក់ប៉ាច់ចំកញ្ចប់មាត់ គឺដាច់ផ្ងារយ៉ាប់បណ្តោយមិនដឹងពេលណាឈ្នះមកកែច្បាប់ឡើងវិញ"។ សម្តេចតេជោ បានបន្ថែមថា "ពេលបោះឆ្នោតអត់បានឈរឈ្មោះ អើ! ទាល់តែមកបំពេញកាតព្វកិច្ចទៅបោះឆ្នោត អាហ្នឹង! កុំសួ! មូលហេតុអី? យុទ្ធនាការ WiFi"។
សម្តេចតេជោ បានសង្កត់ធ្ងនថា "ក្រុមអាយុទ្ធនាការ WiFi ស្គាល់រសជាតិហើយនៅ គឺបានដូចដូចចិត្តហើយតើ។ ពីដើមគេទុកទ្វាចំហធំសុខមិនសុខទេ យុទ្ធនាការ WiFi កុំទៅបោះឆ្នោត កុំទៅបោះឆ្នោត ឥឡូវច្បាប់ចេញ បើចិត្តសឿងអ្នកធ្លាប់និយាយកុំទៅបោះឆ្នោត ដើម្បីកាត់សិទ្ធខ្លួនឯង"។
សូមជម្រាបថា នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រសហគ្រា ចំនួន ១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល  ដែលជំនួបសំណេះសំណាលនឹះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Tags

Comment