• Today: November 21, 2024

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមមណ្ឌលកម្ពុជា ៤.០ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្ទាប់របស់មជ្ឈមណ្ឌល


ភ្នំពេញ ៖   នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមមណ្ឌលកម្ពុជា ៤.០ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្ទាប់របស់មជ្ឈមណ្ឌល ។ 
   ឯកឧត្តម ហ៊ុនម៉ានី មានប្រសាសន៍ថា , ក្នុងរយៈកាលកន្លងទៅ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបំពេញសកម្មភាពរបស់ខ្លួន ស្របតាមលក្ខន្តិកៈ ដែលមានដូចជា ការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល សម្រាប់សាធារណជនទូទៅ ការអនុវត្តគម្រោងកម្មវិធីទីផ្សារបច្ចេកវិទ្យាខ្មែរ និងសកម្មភាពជាច្រើនដែលបានផ្តល់ឱកាសដល់យុវជន ជាពិសេសសិស្ស និស្សិត និយោជិត និងសហគ្រិនបានស្វែងយល់រៀនសូត្រពីបំណិនក្នុងវិស័យឌីជីថល។  អង្គប្រជុំបានពិភាក្សា និងចែករំលែកនូវអនុសាសន៍ ដែលជាពុទ្ធិបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិអាចយកទៅរៀបចំ ដាក់ចេញជាសកម្មភាពដើម្បីអនុវត្តការងារបន្តបន្ទាប់ទៀត។ 
   លោកថ្លែងថា, ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារកន្លងមក។   ជាមួយគ្នានេះដែរ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តរាល់កិច្ចការដែលធ្លាប់ធ្វើកន្លងទៅផ្អែកលើស្ថានភាពជាក់ស្តែង និងជំរុញបន្ថែមលើការសិក្សាអំពី LMS ( Learning Management System) ដែលនឹងជួយសម្រួលដល់វគ្គបណ្តុះបណ្តាលផ្សេងៗជូនដល់សិក្ខាកាមទូទៅ។  ជាងនេះទៅទៀត សូមក្រុមការងារបន្តខិតខំធ្វើយ៉ាងណាប្រែក្លាយមជ្ឍមណ្ឌលកម្ពុជា៤.០ ជាស្ថាប័នឈានមុខមួយលើការលើកកម្ពស់ការយល់ដឹងអំពីឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា ៕

Tags

Comment