• Today: November 21, 2024

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

 ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលថ្មី បានប្រកាសត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ សម្រាប់ត្រៀមអន្តរាគមន៍លើវិស័យកសិកម្ម ជាពិសេសដោះស្រាយបញ្ហាទីផ្សារកសិផលរបស់ប្រជាកសិករ។

  ការត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារសម្រាប់អន្តរគមន៍លើវិស័យកសិកម្មខាងលើនេះ គឺជាការលើកឡើងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយកេដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសជួនសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិក ប្រមាណ ១៨ ០០០នាក់ នៅតំន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមកពីរោងចក្រ សហគ្រាស ចំនួន ១៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

   សូមជម្រាបថា ក្នុងវេទិកាសាធារណៈជាលើកដំបូង នៅព្រឹកថ្ងៃនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភានេះ បានត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរាគមន៍ដល់វិស័យកសិកម្ម ជាពិសេសកិច្ចអន្តរាគមន៍ទីផ្សារកសិផលរបស់ប្រជាកសិករតែម្តង»

Tags

Comment