ពោធិ៍សាត់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការព្រមានបិទក្រុមហ៊ុន Facebook ក្រវ៉ាត់ចោល និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវដោនឡូតទុកនូវ Telegram , Whats App ,Line ,Viber និងបណ្តាញទំនាក់ទំនងដ៏ទៃទៀត ដែលអាចធ្វើទៅបាន ប៉ុន្តែសម្តេចក៏មិនចង់ប៉ះពាក់ជាមួយប្រជាពលរដ្ឋនោះដែរ។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និងនិយោជិត សរុបប្រមាណជិត៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្ត នៅបរិវេណរោងចក្រ TOPEC ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធករណីមានក្រុមជ្រុលនិយមចេញមកប្រតិកម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ដោយសារតែរដ្ឋាភិបាលធ្វើតែម្នាក់ឯងមិនបានពិគ្រោះយោបល់ជាមួយគណបក្ស និងអង្គការសង្គមស៊ីវិល សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “មានបក្ស២ បូកជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនអ្នកឯងកុំព្រហើនឱ្យសោះ ដោយសារក្រុមអ្នកឯងរុកចុះរុកឡើងៗ វិធានការច្បាប់់ត្រូវបានប្រកាន់យក មិនមែនជាការកាត់សិទ្ធពលរដ្ឋទេ គឺដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងដំណើរអនុវត្តន៍សិទ្ធរបស់ពលរដ្ឋ”។
សម្តេចតេជោ បានបញ្ជាក់ថា “អញ្ចឹងលោកឯងមើលក្នុងច្បាប់នេះទៅលោកឯងប្រហែលជាស្រង៉ាកចិត្តហើយ ហើយលោកឯងកុំចង់ធ្វើជាអង្គការក្រៅរដ្ឋាភិបាល ដែលចាត់់តាំងគ្នាឯងបីបួននាក់ រួចមកធ្វើជាអ្នករារាំងមន្ត្រីជាប់ឆ្នោតដែលចេញពីសភា និងព្រឹទ្ធសភា ជាតំណាងឱ្យពលរដ្ឋ ពួកអ្នកឯងស៊ីលុយបរទេសគ្រាន់តែតំណាងឱ្យមនុស្សប៉ុន្មាននាក់ ដែលអ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍នេះ សេចក្តីថ្លែងការណ៍នោះ ហើយមានអ្នកខ្លះគិតថា ធ្វើនេះខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។ អញ្ចឹងទេ! ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ឱ្យរាជរដ្ឋាភិបាលទៅពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេ ឱ្យស្គាល់ច្បាប់ហើយសូមកុំព្រហើន! អ្នកឯងនៅក្រៅប្រទេស អ្នកឯងទំនាក់ទំនងតាម Facebook អញ្ចឹងយើងបិទ Facebook ក្រវាត់ចោល”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “អញ្ចឹងបានជាចង់ឱ្យប្រជាពលរដ្ឋដោនឡូតទុកឱ្យហើយនូវ Telegram ,Whats App ,Line ,Viber ឬមធ្យោបាយដទៃទៀតដែលអាចធ្វើការទំនាក់ទំនងគ្នាបានក្នុងករណីវារាំង ឬធ្វើមិនបានតាមរយៈ Facebook យើងធ្វើតាមប្រព័ន្ធដទៃទៀតរាប់ទាំង Tik Tok ប៉ុន្តែសម្តេចមិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋនោះទេ គ្រាប់តែចង់ប្រដៅពួកអាភ្លើ មីភ្លើ។ ម្យ៉ាងទៀង Facebook នេះយូៗទៅវេទការពារព្រោះត្រូវគេ Hack ត្រូវប្រើអេដមីន ចាក់កូដ បំរ៉ុងរំលាយចោលកាលពីរឆ្នាំមុនម្លេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានសរសេរលើបណ្តាញ Telegram ថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក (Facebook)ខ្ញុំជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។
អាស្រ័យហេតុនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់ និងសូមស្នើឲ្យជំនួយការលុបចោលគណនី Facebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជី Facebook ។ បន្ទាប់ពីសម្តេចតេជោប្រកាសឈប់ប្រើបណ្តាញទំនាក់ទំនង Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល telegram របស់សម្តេចវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ ខ្ញុំក៏បានបង្កើតគណនី TikTok ថ្មី និងមានមនុស្ស ២នាក់យកឈ្មោះខ្ញុំទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង ៣០ម៉ឺននាក់ ចូលចិត្តជាង ៤លាននាក់ ឯមួយទៀតមានអ្នកតាម ១លាន ២សែនាក់ និងអ្នកចូលចិត្តជាង ១២លាននាក់ផងដែរ ចាប់ពីពេលនេះ Facebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕
Comment