កំពង់ឆ្នាំង៖ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលបានប្រារព្វធ្វើនៅព្រឹកថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ព្រះករុណា ព្រះបាទ ព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះអង្គបាន អំពាវនាវ បាន ប្រជាពលរដ្ឋ នាំ គ្នា ចូលរួម ការពារ ព្រៃឈើ សត្វព្រៃ និង នាំ គ្នា ដាំ ដើមឈើ ជា អត្តសញ្ញាណ ជាតិ ដូចជាដើមត្នោត ដើម្បី ទុក សម្រាប់ កូនចៅ ជំនា ន់ ក្រោយ ដែល ជាម រតក ដ៏ មាន តម្លៃ របស់ ជាតិ ។
ក្នុង ព្រះរាជ ពិធី « រុក្ខទិវា ៩ កក្កដា » ឆ្នាំ ២០២៣ ព្រះ អង្គ មាន ព្រះ បន្ទូល បន្ត ថា ប្រជាពលរដ្ឋ កម្ពុជា បាន យល់ ច្បាស់ ណាស់ ពី សារៈ ប្រយោជន៍ ព្រៃឈើ គឺជា ទ្រព្យសម្បត្តិ របស់ ជាតិ ដែល មាន តម្លៃ ដ៏ មហាសាល សម្រាប់ ជីវិត មនុស្ស និងសត្វ នៅ លើ ភព ផែនដី ។
ព្រះករុណាព្រះមហាក្សត្រ មានព្រះបន្ទូលថា « ស្ថិត ក្នុង បរិបទ នេះ ខ្ញុំ ព្រះ ក រុណ សូម អំពាវនាវ ចំពោះ ព្រះសង្ឃ ដល់ អាជ្ញាធរ ដែនដី ព្រះសង្ឃ និង បងប្អូន ជនរួមជាតិ ទូ ទាំង ប្រទេស សូម មេត្តា ចូលរួម ដាំ ដើមឈើ គ្រប់ ប្រភេទ ឲ្យ បាន ច្រើន ដែល ជា អត្តសញ្ញាណ ជាតិ យើង ដូច ជាដើម ត្នោត ដើម គគី ដើមឈើ ទាល ។ ល ។ នៅ ទី វត្ត អារាម ទី សារ ធា ណៈ រមណី យ ដ្ឋា ន ផ្លូវលំ តាម ប្រឡាយ និង ភូមិដ្ឋាន នានា ដើម្បី បំពេញតម្រូវការ ក្នុង លំនៅ ដ្ឋា ន » ។
ព្រះអង្គមានព្រះបន្ទូលបន្ថែមទៀតថា «ព្រៃឈើ មិន ត្រឹមតែ មានគុណ តម្លៃ សម្រាប់ ខាង សេដ្ឋកិច្ច និង សង្គម ប៉ុណ្ណោះ ថែម ទាំង ជួយ រក្សា លំនឹង បរិយាកាស និង ធាតុ អាការ បរិសុទ្ធ រក្សា ប្រភព ទឹក ព្រមទាំង ការពារ ទី ជំរាល និង ការពារ ជីវៈចម្រុះ ទៀត ផង »។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវ ដល់ ប្រជាពលរដ្ឋ ចូលរួម ការពារ ព្រៃឈើ សត្វព្រៃ គ្រប់ ប្រភេទ ដើម្បី ធានា ធនធាន ព្រៃឈើ សម្រាប់ កូនចៅ ជំនាន់ ក្រោយ ៗ ទៀត និង ជា ពិសេស ធ្វើ កសិកម្ម ចម្រុះ នៅ តាម សហគមន៍ នីមួយ ៗ ឲ្យ អស់ លទ្ធភាព ទៅ តាម សក្តា នុ ពល ប្រកបដោយ ភាព វ័យឆ្លាត ដោយ មិន ចាំតែ ពឹងតែ អនុ ផល ព្រៃឈើ នោះ ឡើយ ។
សូមជម្រាបថា «រុក្ខទិវា ៩ កក្កដ» បានបង្កើតឡើងតំាងពីឆ្នាំ១៩៥២ មកម្លេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ។ ការ បាត់បង់ ព្រៃឈើ គ្រប់ ប្រភេទ អាច បណ្តាល ឲ្យ មាន ទឹកជំនន់ ខ្យល់ កន្ត្រាក់ រន្ទះ និង គ្រោះ រាំង ស្ងួត ដែល ធ្វើ ឲ្យ ជាទី តម្កល់ ទឹក សម្រាប់ តម្រូវកា របស់ មនុស្ស និង សត្វ ត្រូវ រីងស្ងួត និង ឈាន ទៅ រក ការ បាត់បង់ ព្រៃ សត្វព្រៃ គ្រប់ ប្រភេទ និង ជា ឈាន ដល់ បង្ក ឲ្យ មាន ភាព រហោស្ថាន និង ការ ធ្លាក់ ចុះ គុណភាព ដី ផង ដែរ ៕
Comment