• Today: November 21, 2024

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស "ផ្នែកអភិវឌ្ឍន៍ជនបទ"


ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស "ផ្នែកអភិវឌ្ឍន៍ជនបទ" ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខេត្តព្រៃវែង។ 


លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សម្តេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស "ផ្នែកអភិវឌ្ឍន៍ជនបទ" ក្នុងនាមជាឥស្សនជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា និងផ្នែកទៅលើការរួមចំណែកយ៉ាងជ្រាវជ្រៅរបស់សម្តេចក្នុងអភិវឌ្ឃន៍ជាតិ រក្សាសន្តិភាព ស្ថេរភាពនយោបាយ និងពង្រឹងអភិបាលកិច្ចល្អនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអភិវឌ្ឍនានា ក្នុងវិស័យអបរំ ,សុខាភិបាល ,កសិកម្ម ,សាសនា ,សាងសង់ហេដ្ឋារចនាសម្ព័ន និងវស័យផ្សេងៗទៀត ដែលធ្វើឲ្យប្រជាជនកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ សេវាសុខភាពប្រកបដោយគុណភាព មានថ្លូបថ្នល់ខ្វាត់ខ្វែង ទីផ្សារលក់ដូរគ្រប់កន្លែង ដែលប្រការទាំងនេះ បានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែសប្បូរ៍សប្បាយ និងល្អប្រសើរឡើយពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងទៀតថា "ប្រការទាំងអស់នេះបានកើតឡើងពីការដឹកនាំប្រកបដោយគត្តិបណ្ឌិត ជាពិសេសការដាក់ចេញនូវការកំណែទំរង់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈកា និងសហវិមជ្ឈកា ដលម្បីការអភិវឌ្ឍន៍នូវមូលដ្ឋាន ប្រកបដោយចិរភាពប្រកបដោយសម្រាប់ព្រះរាជណាចក្រកម្ពុជា"។
លោកបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគោរពជម្រាបជួនអង្គពិធីថា "សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុត របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានផ្តល់ជូនចំពោះឥស្សនរជន និងបុគ្គលឆ្នើមដែលមានកិត្តិសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ ពិសេសសមិទ្ធផលសំខាន់ៗដែលស្របតាមបេសកម្មរបស់សាកលវិទ្យាល័យ"។

ក្រោយពីទទួលបានសំណើរជាផ្លូបការនូវការប្រគល់សញ្ញាបត្រកិត្តិយស "ផ្នែកអភិវឌ្ឍន៍ជនបទ" ជួនបេក្ខជនសម្តេចក្រឡាហោ ស ខេង គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត និងក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានរៀបចំកិច្ចប្រជុំវាយតម្លៃយ៉ាងយកចិត្តទុកដាក់ដោយផ្នែកលើចំណុចសំខាន់ៗដូចខាងក្រោម៖


១- សមិទ្ធផល និងវិជ្ជាជីវៈផ្ទាល់ខ្លួន
២- ភាពច្នៃប្រឌិត និងលេចធ្លោក្នុងការបម្រើដល់សង្គមជាតិ
៣- ភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈដឹកនាំ និងសង្គម
៤- ភាពល្បីល្បាញនៅថ្នាក់ជាតិ តំបន់ និងអត្តរជាតិ លើវិស័យដែលស្នើឡើង
៥- ការតាំងចិត្ត និងការអនុវត្តន៍កន្លងមកចំពោះការអភិវឌ្ឍន៍ជាតិ និងការអប់រំ
៦- ការឆ្លុះបញ្ច្រាំងពីបេសកម្មតម្លៃឆ្នូល តម្លៃបញ្ញា និងស្មារតីរបស់សាកលវិទ្យាល័យជាតិកំចាយមារ។
ជាមួយគ្នានេះគណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិតពិនិត្យយ៉ាងម៉ត់ចត់នូវស្នាដៃទាំងឡាយរបស់សម្តេចក្រឡាហោម ស ខេង និងបានឯកភាពគ្នាជាឯកឆាន់សម្រេច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នូវស្នាដៃថា "ស្នាដៃរវស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្នែកអភិចឌ្ឍន៍ជនបទមានលក្ខណៈខ្ពង់ខ្ពស់ ឧត្តុងឧត្តម និងមានតម្លៃដ៏លើសកប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច សង្គម ក្នុងកម្រិតខ្ពស់សម្រាប់នូវការទទួលប្រគល់ជូនពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ"។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងអំពីស្នាដៃដ៏អស្ចារ្យត្រួសៗរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងសមទ្ធិផលសំខាន់ៗធំធេងសម្រាប់ប្រទេសជាតិ ក្នុងការចូលរួមរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាស្ត្រ ការពារសន្តិភាព រក្សាស្ថេរភាពនយោបាយ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដឹកនាំការងារកំណែទម្រុងការះភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាកក្រោមជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖
សម្តេចក្រឡាហោម គឺជាឥស្សរជនឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ និងចិត្ត ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ដែលបានចូលរួមចលនារំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត ព្រមទាំងសកម្មរួមចំណែកស្តារ និងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសក្នុងតួនាទីជាស្ថាប័នថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្រេចក្រឡាហោម ស ខេង គឺជាឥស្សរជនឆ្មើម និងសកម្មផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីសន្តិភាព វឌ្ឍនភាពជាតិ ថែរក្សាការពាររឹងនាំនូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាព សង្គមជាតិ ប្រកបដោយនិរន្តរភាព។


សម្តេចក្រឡាហោម ជាអ្នកផ្តួចផ្តើមនូវគំនិតស្នើឲ្យមានការបោះឆ្មោតនៅថ្នាក់ឃុំ សង្កាត់ ដើម្បីប្រកួតប្រជែងជ្រើសរើសអ្នកដឹកនាំឃុំ សង្កាត់ស្រមតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
សម្តេចក្រឡាហោម ជាមេដឹកនាំប្រកបដោយគតិបណ្ឌិតលើកាងារកំណែរទម្រង់វិមជ្ឈកា និងសហវិមជ្ឈកានៅកម្ពុជា ដែលត្រូវបានគេមើលឃើញថា តំណែទម្រង់ចេញពីឆន្ទះរបស់រាជរដ្ឋាភិបាលចំពោះការផ្ទេរអំណាចជំហានៗទាំងអំណាចរដ្ឋបាល និងអំណាចហិរញ្ញវត្ថុទៅឲ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ដើម្បីគ្រប់គ្រងរដ្ឋបាលរបស់គេ ដើម្បីឆ្លើយតបនូវតម្រូវការដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្តេចក្រឡាហោម គឺជាអ្នកដឹកនាំ ជាអ្នកឧប្ថម្ភកសាងសមិទ្ធផលដច្រើនលើសលុបលើវស័យជាច្រើន ក្នុងភូមិសាស្ត្រចំនួន ០៧ គឺខេត្តបាត់ដំបង ,ព្រៃវែង ,ត្បូងឃ្មុំ ,តាកែវ ,បន្ទាយមានជ័យ ,ឧត្តមានជ័យ និងខេត្តបៃលិន។
ចំពោះកិច្ចការសាសនា សម្តេចក្រឡាហោមបានចូលរួមកសាវត្ត  ព្រះវិហារ ឧបដ្ឋានសាលាបាលី សាលាឆាន់ និងកុដបានចំនួន ២០៩កន្លែងនៅតាមបណ្តាខេត្តជាច្រើន ពិសេសខេត្តបាត់ដំបង  និងខេត្តព្រៃវែង។

ចំពោះវិស័យអបរំគិតចាប់ពីឆ្នាំ១៩៨៩ ដល់បំណាច់ឆ្នាំ២០២០ សម្តេចក្រឡាហោមបានខិតខំគៀងគរសប្បុរសជននានា ដើម្បីកសាងអគារសិក្សាបាន ចំនួន ១៨៩ទីតាំង ស្មើនឹង២៦១៦បន្ទប់ នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យធំៗ ចំនួន ០៣ដែលសម្តេចសាងសង់ គឺ សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ,សាកលវិទ្យាលេយជាតិ បាត់ដំបង និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រនូវកម្រិតឧត្តមសិក្សា។ ការចូលរួមរបស់សម្តេចក្រឡាហោមក្នុងវិស័យអប់រំសិក្សាធិការជាតិ គឺជាការចូលរួមសាងសង់ខ្ពស់លំដាប់ទី២ បន្ទាប់ពីវិស័សាសនា។


គិតចាប់តាំងពីឆ្នាំ១៩៨៩ មកដល់បំណាច់ឆ្នាំ២០២០ សម្តេចក្រឡាហោម បានខិតខំគៀងគរសប្បរសជននានា ដើម្បីកសាងផ្លូវបេតុង ផ្លូវកៅស៊ូ បានប្រវែង ៤៣គីឡូម៉ែត្រ និងជួសជុលផ្លូវគ្រួសក្រហម និងផ្លូវដី បានប្រវែង ៧៨គីឡូម៉ែត្រ សង់ស្ពាន និងដាក់លូបានប្រវែង ៤៨៩ម៉ែត្រ។
សកាលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលមានឈ្មោះដើមថា សាកលវិទ្យាល័យ មហាឥសីវវេទ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលត្រូវបង្កើតឡើងដោយរាជរដ្ឋាភិបាល ក្រោមការផ្តួចផ្តើមឥស្សរៀន រួមមាន៖ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង គោលបំណងរបស់ឥស្សរជនទាំង២ ក្នុងការបង្កើតសាកលវិទ្យាល័យកំចាយមារ គឺចង់ឲ្យសិស្ស និងនិស្សិតដែលបញ្ចប់ថ្នាក់ទី១២ នៅតំបន់នេះអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តម។ ម្យ៉ាងទៀត ដើម្បីឲ្យសាកលវិទ្យាល័យរួមចំណែកក្នុងការអភិវឌ្ឍន៍ស្រុកកំចាយមារ ក៏ដូចជាស្រុកនានាជុំវិញ និងខេត្តនៅជុំវិញនេញផងដែរ ព្រោះនៅពេលនោះតំបន់នេះជាតំបន់ដាច់ស្រយាលតែម្តង។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ជាឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ដោយទទួលបានគោរមងារនៅថ្នាក់ជាតិ ពានរង្វាន់ និងមេដៃនៅឆាកអន្តរជាតិយ៉ាងច្រើន៕

Tags

Comment