• Today: November 21, 2024

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចុះដល់គោលដៅចាំបាច់ ជាមួយកម្លាំង ៥០០នាក់ និងអាវុធបាញ់ទម្លាក់យន្តហោះ ២០០ដើម តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម

រតនគិរី៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកកម្លាំងដោយផ្ទាល់ចុះតាមគោលដៅចាំបាច់ ទ័ពចំនួន ៥០០នាក់ រួមជាមួយអាវុធបាញ់ទម្លាក់យន្តហោះ ២០០ដើម បានមកដល់តំបន់ព្រំដែន ក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម។ 

ក្រោយពីទទួលបទបញ្ជាដាច់ណាត់បស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចុះផ្ទាល់នៅគោលដៅសំខាន់ៗ ក្នុងតំបន់ដែលកំពុងមានការហោះហើរដោយយន្តហោះគ្មានមនុស្សរំចូលអធិបតេយ្យភាពរបស់កម្ពុជា នៅព្រំដែនកម្ពុជា វៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហៅថាត្រូន ដែលហោះចូលមកទឹកដី នៃប្រទេសកម្ពុជា។ 

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធាន ស.ស.យ.ក បានបង្ហាញនូវការគាំទ្រ និងបានសរសេរថ "ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងមាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម ដែលកំពុងរងការរំលោភដោយយន្តហោះគ្មានមនុស្សបើក ក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី"។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី ក៏សូមជូនពរកងកម្លាំងប្រដាប់អាវុធ ដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សូមទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន។ សូមជម្រាបថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញបទបញ្ជាដាច់ណាត់ឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នាយ​ឧត្តមសេនីយ៍ វង់ ពិសេស អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវបញ្ជូនកងកម្លាំងកងទ័ព ចំនួន ៥០០នាក់ និងអាវុធទំនើបដែលមានប្រសិទ្ធភាបសម្រាប់បាញ់កម្ទេចយន្តហោះ ទៅកាន់តំបន់ព្រំដែនខេត្តរតគិរី មណ្ឌលគិរី និងក្រចេះ ដែលមានយន្តហោះគ្មាមនុស្សបើកបានហោះហើរ រំលោភចូលធធិបតេយ្យភាពកម្ពុជា។ 

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យកងកម្លាំងទាំងអស់ត្រូវផ្គុំគ្នាបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកឲ្យខានតែបានទោះជាយន្តហោះគ្មានមនុស្សបើកនោះជា៎បស់អ្នកណាក៏ដោយ មិនត្រូវលើកលេងទេ រឿងនេះមិនធម្មតាទេ៕

Tags

Comment